វៀតណាម៖ សត្វក្របីដ៏ចម្លែក មួយក្បាល មានស្នែងដល់ទៅបី  បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្នុងប្រទេសវៀតណាម ក្រោយពីត្រូវ បាន គេយកទៅដាក់បង្ហាញ ក្នុងពិធីបុណ្យ Ben Tre Coconut Festival ប្រចាំឆ្នាំ ២០១៥ ក្នុងខេត្ត Ben Tre កាលពីពេលថ្មីៗនេះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វក្របីចម្លែក មានស្នែងបី មួយក្បាលនេះ ជាក្របីរបស់ កសិករម្នាក់ឈ្មោះ Pham Van Hai រស់នៅក្នុង ស្រុក Thanh Phu ខេត្ត Ben Tre ដែលកសិកររូបនេះ បាននិយាយថា គាត់បានទិញ សត្វក្របី ស្នែងបីនេះ ពីប្រទេសកម្ពុជា ក្នុងតម្លៃ ៧៤លានដុង (៣,៧០០ ដុល្លារអាមេរិក) កាលពីឆ្នាំ ២០១២ ។

យ៉ាងណាមិញ កសិករនេះ រៀបរាប់បន្ថែមថា មានមនុស្សជាច្រើន មកសុំទិញ សត្វក្របីស្នែងបីនេះ ដោយឲ្យតម្លៃ រាប់រយលានដុង លើសពីតម្លៃ ដែលគាត់បានទិញ ពីប្រទេសកម្ពុជា ទៀត  ប៉ុន្តែគាត់មិនព្រមលក់ ក្របីនេះទេ ពីព្រោះគាត់ ចូលចិត្តរក្សាទុក និង ចិញ្ចឹម សត្វដែលចម្លែកៗ ៕





រូបភាព ប្រជាជនវៀតណាម ចាប់អារម្មណ៍មកមើល ក្របីស្នែង បី ពេលដាក់បង្ហាញ

ប្រភព vietnamnet

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]