ជាការពិត នារីៗភាគច្រើន ប្រហែលជា មិនធ្លាប់ជ្រាបនោះទេ ថាគូថ មានរាង យ៉ាងដូចម្តេចខ្លះ។ ចំពោះរាងគូថ របស់មនុស្សស្រី បានចែកចេញ ជា៤ប្រភេទ ដូចជា រាងបេះដូង  រាងមូល រាងអក្សរ V និងរាងការ៉េ។ តាមដានទាំងអស់គ្នា នៅខាងក្រោម!

១) រាងបេះដូង៖ ចំពោះគូថ រាងបេះដូង មនុស្សស្រីភាគច្រើន ចង់បានជាងគេ។ បន្ថែមពីនេះទៅទៀត រាងគូថបេះដូងបែបនេះ គឺអាចស្លៀក សម្លៀកបំពាក់ អ្វីក៏បាន គឺសាកសមទាំងអស់  ។

២) រាងមូល៖  គឺរាងគូថ បែបដូចផ្លែឆឺរី និងផ្លែប៉ោម ជាដើម ។ ចំពោះចង្កេះវិញគឺតូច ជាងគូថ គឺដោយសារតែអ្នកធាត់ និងមានរូបរាងមូល។ ក្នុងនោះដែរ ប្រភេទមនុស្សស្រីភាគច្រើន  គឺមាន រាងគូថមូល បែបនេះ ហើយចំពោះ ការជ្រើសរើស ខោក្នុងវិញ គឺសមស្របបាន គ្រប់យ៉ាង ទាំងខោក្នុងវៀល ប្រភេទ ធម្មតា, G-string រឺក៏ខោក្នុង ខ្លី។

៣) រាងអក្សរ V ៖ ប្រភេទរាងគូថ ជាអក្សរV គឺជាធម្មតា កើតលើនារីៗណាដែលមានចង្កេះស្គមតូច ប៉ុន្តែភ្លៅធំ។ ចំពោះរាងគូថអក្សរ បែបនេះ ភាគច្រើន គឺផ្នែកលើគឺធំខ្លាំង ហើយរីឯផ្នែក ខាងក្រោមវិញ គឺបង្រួម តូចទៅៗ។  ជាមួយគ្នានោះដែរ បើនិយាយរឿង ខោក្នុង ដែលសាកសម នឹងនារីៗ ដែលមានរា ងគូថអក្សរ V បែបនេះ គឺមានតែខោក្នុង បែបធម្មតា សាមញ្ញៗ ដូចជា ប្រភេទវៀល ប៉ុណ្ណោះ ដែលសាកសម។។

៤) រាងការ៉េ៖ រាងគូថ បែបការ៉េ ភាគច្រើន គេសំដៅគូថបែប បុរស ដែលអាចនិយាយ បានថាជាគូថ សាច់ដុំ ។ ចំពោះរាងគូថ បែបនេះ វាពិតជាពិបាក ក្នុងការស្លៀកពាក់ ដើម្បីឲ្យចេញរាង ស្អាតណាស់ ដូច្នេះហើយ ប្រសិនបើនារីៗ ណាមានរាង គូថបែបនេះ គួរតែព្យាយាម ឧស្សាហ៍ហាត់ ប្រាណបន្តិច ដើម្បីផ្លាស់ ប្តូររាងគូថ បែបនេះបាន៕

ចំណាំ៖ ទាំងនេះ គ្រាន់តែជាបង្ហាញរាងគូថរបស់នារីៗ ដោយយោងតាម ប្រភពពីបរទេស តែប៉ុណ្ណោះ។


ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]