ចិន៖ ប៉ូលិសចរាចរគំរូមួយរូប បានជួយដល់បុរស រងគ្រោះថ្នាក់ចរាចរ នៅលើផ្លូវធំមួយខ្សែ ក្នុងខេត្ត Yunnan ដោយស្ម័គ្រចិត្ត យកខ្លួនរបស់គាត់ ទ្រជនរងគ្រោះ ជាង៣ម៉ោង ដើម្បីជួយកាត់បន្ថយ ការឈឺចាប់ របស់បុរសរូបនោះ មុនពេលដែល ក្រុមអ្នកសង្គ្រោះ មកដល់។


សកម្មភាព ប៉ូលិសចរាចរគំរូមួយរូប យកខ្លួនទ្រជើងជនរងគ្រោះ ដែលជាប់ក្នុងរថយន្ត

អ្នកបើកបរ២ រូប បានជាប់នៅក្នុងរថយន្ត ដឹកផ្លែឈើ ក្រោយពេលដែល រថយន្តនោះ បានធ្លាក់ទៅម្ខាងនៃផ្លូវ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍។ មានអ្នកបើកបរម្នាក់ បានធ្លាក់សំយុងខ្លួន ពាក់កណ្តាលចេញមក ក្រៅរថយន្ត ដែលមើលទៅរូបគេ ហាក់កំពុងមានការឈឺចាប់យ៉ាងខ្លាំង។ ដោយហេតុនេះហើយ ទើបធ្វើឲ្យប៉ូលិសចរាចរម្នាក់ ដែលទៅដល់កន្លែង កើតហេតុមុនគេ បានជួយទ្របុរសរូបនោះឡើង ដើម្បីជួយកាត់បន្ថយ ការឈឺចាប់ របស់ជនរងគ្រោះ។

ប៉ូលិសចិត្តធម៌រូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា Ni ដោយគាត់ បានយកខ្លួន ទៅទ្រជនរងគ្រោះ ជាង៣ ម៉ោង រហូតទាល់តែ ជនរងគ្រោះ ត្រូវគេជួយសង្គ្រោះ ហើយបច្ចុប្បន្ន ជនរងគ្រោះទាំងពីរនោះ កំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។

នេះគឺជាលើកទី២ ហើយ នៅក្នុងសប្តាហ៍នេះ ដែលប៉ូលិសចរាចរ ធ្វើឲ្យមានការចាប់អារម្មណ៍ នៅលើទំព័រសារព័ត៌មាន ដោយសារតែពួកគេ បានបំពេញការងារ ជួយដល់ជនរងគ្រោះ លើសពីតួនាទី របស់ខ្លួន។ កាលពីប៉ុន្មានថ្ងៃមុន ប៉ូលិសចរាចរម្នាក់ បានធ្វើជាឆ្មប ជួយបង្កើតកូន ឲ្យស្ត្រីមានផ្ទៃពោះ ក្រោយពេលដែល រថយន្តរបស់នាង ខូចនៅតាមផ្លូវ៕


ប៉ូលិសរូបនេះ បានយកខ្លួនគាត់ទ្រ ជនរងគ្រោះជាង ៣ម៉ោង


លោកប៉ូលិស ឈ្មោះ Ni ទ្របែបនេះ ដើម្បីបន្ថយការឈឺចាប់ របស់ជនរងគ្រោះ


សកម្មភាពពេលក្រុមសង្គ្រោះមកដល់

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]