បរទេស៖ នាពេលថ្មីៗនេះ មានរឿងភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ បន្ទាប់ពីអង្គការ ណាសា បានប្រកាសថា ខ្លួនអាចចាប់បាន នូវរលកសម្លេង ចម្លែកដ៏អាថ៌កំបាំង ម្យ៉ាងនៅក្នុង លំហអាកាស ដែលនេះគឺជា លើកដំបូងហើយ ក្នុងរយៈពេល ៥០ឆ្នាំមកនេះ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា សម្លេងដ៏ចម្លែក និងអាថ៌កំបាំង មួយនេះត្រូវបាន ចាប់យកដោយ បាឡុងរបស់ អ្នកជំនាញម្នាក់នៃ អង្គការណាសា ដែលមានឈ្មោះថា Daniel Bowman បន្ទាប់ពី រូបគេបាន បង្ហោះវាសាកល្បង ទៅក្នុងលំហអាកាស ហើយក្នុងបាឡុង នោះគឺ មានបំពាក់ នូវឧបករណ៍ ចាប់រលកសម្លេង ដ៏ពិសេសម្យ៉ាង។

ផ្អែកលើការ បញ្ជាក់បន្ថែម មកថាសម្លេង ដ៏ចម្លែក ដែលចាប់បាននោះ ត្រូវបានគេឮ ក្នុងលក្ខណៈបែប ការហួច និងលឺសូរស៊ឺៗ ចេញពីរយៈចម្ងាយ ៣៦គីឡូម៉ែត្រ នៅពីលើនៃ ផ្ទៃផែនដី របស់យើងនេះ ហើយអ្នកវិទ្យាសាស្ត្រ ភាគច្រើនបាន លើកឡើងថា សម្លេងនេះ អាចជារបស់ ពពួកមនុស្សក្រៅភព ឬក៏ Alien។


សញ្ញានៃ រលងសម្លេង ដ៏ចម្លែក ដែលត្រូវអង្គការ ណាសា ចាប់យកបាន

ក្នុងនោះក៏មាន ការអះអាងមក ដែរថា លក្ខណៈសំខាន់ នៃរលកសម្លេង ចម្លែកនោះគឺថា វាចេញមកពី គោលដៅមួយដែល នៅឆ្ងាយពី ភពផែនដី ព្រោះថា ប្រសិនបើវា ជាសម្លេងដែល បានមកពី បាតុភូតធម្មជាតិ ដូចជា ខ្យល់ព្យុះ, គ្រោះរញ្ជួយដី ជាដើមនោះ វាគួរតែមានប្រភព ចេញពីគោលដៅមួយ ដែលនៅក្បែរ ផែនដីបំផុត ដូច្នេះហើយ ទើបបានជា អ្នកវិទ្យាសាស្ត្រ មិនទាន់អាច ពន្យល់បានថា នោះជាសម្លេងអ្វី ឲ្យប្រាកដ ដោយគ្រាន់តែដាក់ ការសង្ស័យថា អាចជាសម្លេង របស់ពួក Alien ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវមួយនេះ បានធ្វើឲ្យអ្នក វិទ្យាសាស្ត្រមាន ការចាប់អារម្មណ៍ យ៉ាងខ្លាំង ហើយវាក៏អាច ជាគន្លឺះមួយ បន្ថែមទៀតដែរ សម្រាប់ពួកគេ ដើម្បីធ្វើការ រុករកជីវិត ដែលរស់នៅ ក្នុងភពដទៃទៀត ឬក៏ពួក Alien៕


បាឡុង ដែលត្រូវបាន បង្ហោះហើយ អាចចាប់បាន រលកសម្លេង នៅក្នុងលំហអាកាស

វីដេអូដែល បង្ហាញពីរលកសញ្ញា និងសម្លេងដ៏ ចម្លែកនៅក្នុង លំហអាកាស៖


ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]