ថៃ៖ សត្វឆ្កែអនាថាមួយក្បាល បានជួយសង្គ្រោះជីវិតទារិកាម្នាក់ ដែលត្រូវបានម្តាយ លួចយកទៅចោល ក្បែរធុងសំរាម ក្នុងស្រុក Muang ខេត្ត Chon Buri។ សកម្មភាព ជួយសង្គ្រោះទារិកា របស់សត្វឆ្កែនេះ គឺស្ថិតនៅពីមុខ បុរីមួយកន្លែង នៅតំបន់ Pataya នៃប្រទេសថៃ។


ទារិកា ដែលម្តាយយកទៅចោល ហើយឆ្កែជាអ្នកជួយសង្គ្រោះ

លោក Noi Phongsakorn ដែលជាសាក្សី បានប្រាប់ថា គាត់បានឃើញ ឆ្កែពីរក្បាល ខាំដណ្តើមរបស់អ្វីម៉្យាង នៅក្បែរធុងសំរាម ដែលមើលទៅ ដូចជាកូនតុក្កតា ខណៈពេលដែលគាត់ កំពុងធ្វើដំណើរ ទៅផ្សារ កាលពីយប់ ថ្ងៃអាទិត្យ កន្លងទៅ។

ពីដំបូងខ្ញុំគិតថា ឆ្កែទាំងនោះខាំគ្នា ដណ្តើមតុក្កតា ប៉ុន្តែខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែល បានលឺសំលេងទារិកាយំ” លោក Noi បានប្រាប់យ៉ាងដូច្នេះ។

បុរសវ័យ ៦៣ ឆ្នាំខាងលើបានបន្តថា នៅពេលដែល ឆ្កែ២ក្បាល កំពុងខាំដណ្តើមគ្នា យកទារិកានោះ ស្រាប់តែមានឆ្កែញី មួយក្បាលឈ្មោះ Nom Sod (ឈ្មោះដាក់ដោយអ្នកភូមិ) បានចូលទៅពាំយក ទារិកាតូចនោះ ចេញពីកន្លែង ឆ្កែខាំគ្នា ចំងាយប្រហែល ជាង១០ម៉ែត្រ។

ភ្លាមៗនោះ លោក Noi បានជូនដំណឹង ទៅក្រុមសង្គ្រោះឲ្យ មកជួយដល់ទារកស្រី ដ៏កំសត់ ខណៈដែលនាង ត្រូវបានឆ្កែខាំ របួសជាច្រើនកន្លែង។ ប៉ូលិសខេត្ត Chon Buri បានប្រាប់ឲ្យដឹងថា តាមរយៈកាមេរ៉ា សុវត្ថិភាព គេឃើញមានស្ត្រីម្នាក់ ដែលទំនងជាម្តាយ បានយកទារិកា រូបនោះ ទៅដាក់ចោល នៅកន្លែង លោក Noi ប្រទះឃើញនាង (ទារិកា)៕


ស្នាមរបួសលើខ្លួនទារិកា ដោយសារតែឆ្កែពីរខាំដណ្តើមគ្នា


ឆ្កែញីអនាថា ឈ្មោះ Nom Sod ដែលជាអ្នកទៅជួយទារិកា ពីការខាំដណ្តើមគ្នា

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]