បរទេស៖ បើសិនជាធ្វើដំណើរកំសាន្ត ទៅប្រទេសនៅតំបន់អ៊ឺរ៉ុប សូមអ្នកមានការ ប្រុងប្រយ័ត្នជាមួយ ច្បាប់ដ៏ចំលែក នៅប្រទេសមួយចំនួន ដែលអាចធ្វើឲ្យអ្នក ប្រឈមនឹងការចាប់ខ្លួន ឬរងការផាកពិន័យ ជាប្រាក់។ ខាងក្រោមនេះ គឺជាទង្វើខុសឆ្គង ទាំង៧ ដែលគេចាត់ទុកថា ល្មើសច្បាប់ នៅក្នុងប្រទេសទាំងនោះ៖

១. ហាមបើកយានយន្តអស់សាំង នៅផ្លូវធំក្នុងប្រទេសអាល្លឺម៉ង់


បើសិនជាអ្នកបើកបរនៅ លើផ្លូវធំនៅក្នុង ប្រទេសអាល្លឺម៉ង់ អ្នកគួរតែចាក់ប្រេងសាំង ឲ្យពេញ ព្រោះថា ការបើកបរ អស់សាំងនៅលើ ផ្លូវធំ គឺល្មើសនឹងច្បាប់ និងត្រូវមានទោស។

២. ហាមហាលខោអាវ ក្នុងថ្ងៃអាទិត្យ នៅប្រទេសស្វីស


នៅប្រទេសស្វីស ក្នុងថ្ងៃអាទិត្យ គឺគេហាមមិនឲ្យ អ្នកហាលសំលៀកបំពាក់នៅ ខាងក្រៅផ្ទះនោះទេ។

៣. ហាមថើបគ្នានៅស្ថានីយ៍រថភ្លើងនៅបារាំង


នៅប្រទេសបារាំង បើសិនជាអ្នកចង់ថើបគូ ស្នេហ៍ មិត្តភក្តិ ឬសាច់ញាតិ មុនពេលដែលពួកគេ ឡើងជិះ រថភ្លើង គឺអ្នកនឹងប្រឈម នឹងការ ពិន័យយ៉ាងច្រើន ដោយសារតែច្បាប់នៃ ការហាមមិនឲ្យថើបគ្នា ដែលមាន តាំងពីឆ្នាំ ១៩១០ ត្រូវគេបន្ត អនុវត្តនៅឡើយ។ ការហាមបែបនេះ ដោយសារតែ គេមិនចង់ ឲ្យពេលវេលា នៃការចេញរថភ្លើង មានការយឺតយ៉ាវ។

៤. ហាមនោមដាក់ប្រឡាយនៅប្រទេសហូឡង់


នៅប្រទេសហូឡង់ បើសិនជាអ្នក ត្រូវបានគេឃើញថា បាននោមដាក់ប្រឡាយទឹក នោះអ្នកនឹងត្រូវ រងការផាកពិន័យ លើកលែងតែ ស្ត្រីមានផ្ទៃពោះ ប៉ុណ្ណោះ ដែលរួចខ្លួន។

៥. ហាមនោមដាក់ទឹកសមុទ្រ ក្នុងប្រទេសព័រទុយហ្គាល់


គេមិនដឹងច្បាស់នោះទេ ថាតើមានមនុស្ស ប៉ុន្មាននាក់ហើយ ដែលត្រូវចាប់ខ្លួនដោយសារ ការនោមដាក់ ទឹកសមុទ្រ នៅព័រទុយហ្គាល់ ប៉ុន្តែគេគ្រាន់តែដឹងថា ការនោម ដាក់ទឹកសមុទ្រ នៅប្រទេសនោះ គឺល្មើសនឹងច្បាប់។

៦. មនុស្សប្រុសត្រូវ ហាមមិនឲ្យស្លៀកសំពត់ នៅប្រទេសអ៊ីតាលី


នៅអ៊ីតាលី បើសិនជាអ្នក ជាបុរស ហើយ ស្លៀកសំពត់ នៅតាមទីសាធារណៈ នោះអ្នកនឹងត្រូវចាប់ខ្លួន។

៧. ហាមមិនឲ្យ ពាក់ស្បែកជើងកែងចោត ពេលទស្សនាវិមាន របស់ប្រទេសក្រិច


នៅប្រទេសក្រិច គឺហាមមិនឲ្យ នារីពាក់ស្បែកជើងកែង ចូលទៅវិមាន ឬក៏តំបន់បុរាណវិទ្យា របស់ពួកគេនោះទេ។

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]