ចិន៖ ប៉ូលិសចរាចរគំរូ មួយរូប នៅខេត្តជាំងស៊ី បានជួយសំរាលកូន ឲ្យស្ត្រីម្នាក់ នៅលើឡាន របស់ប៉ូលិស ក្រោយពេលដែល ឡានស្ត្រីរូបនោះ ខូចនៅតាមផ្លូវ។


ទិដ្ឋភាពប៉ូលិសជួយដល់ស្ត្រីដែលកំពុងឈឺពោះចង់សំរាលកូន

យោងតាមប្រភព បានឲ្យដឹងថា បន្ទាប់ពីបានទទួល ទូរស័ព្ទសុំជំនួយពី ស្ត្រីមានផ្ទៃពោះខាងលើ ប៉ូលិសចរាចរ ៣រូប ឈ្មោះ Xu Chunpeng, Xiao Jiaofeng និង Zhan Guozhen បាននាំគ្នា ប្រញាប់ប្រញាល់ ជិះឡានមកកាន់ផ្លូវធំ ដែលតភ្ជាប់ រវាងទីក្រុង Hangzhou ឆ្ពោះទៅកាន់ ទីក្រុង Ruili របស់ខេត្ត Yunnan។

យ៉ាងណាមិញ នៅពេលដែល ប៉ូលិសលើកស្ត្រីរូបនោះ ដាក់ក្នុងឡានភ្លាម នាងបានប្រាប់ប៉ូលិសថា នាងមានអារម្មណ៍ ចង់សំរាលកូនចេញ មកហើយ។ ដោយមិនគិតអ្វីច្រើន ប៉ូលិសម្នាក់ឈ្មោះ  Chunpeng បានប្រាប់មិត្តរួមការងារ របស់ខ្លួន ឲ្យទៅបើកឡាន ហើយរូបគាត់បាន ធ្វើជាឆ្មប ជួយបង្កើតកូន ឲ្យស្ត្រីរូបនោះ។ ស្ត្រី និងទារក ដែលទើបនឹងកើត ក្រោយមកត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យប្រជាជន នៃក្រុង Jing dezhen។ ទាក់ទងនឹងសកម្មភាព ខាងលើដែរ មានអ្នកប្រើប្រាស់ អ៊ិនធើណែត ជាច្រើន បាននាំគ្នាសំដែងការ សរសើរ ចំពោះប៉ូលិសចរាចរវ័យក្មេង ឈ្មោះ Xu Chunpeng ម្នាក់នោះ៕


សកម្មភាពប៉ូលិសវ័យក្មេង បីស្ត្រីរូបនោះដាក់លើរថយន្ត


ស្ត្រីជាម្តាយ និងកូនក្រោយពេលដែលសំរាលហើយ


ម្តាយ និងកូនក្រោយមក បានបញ្ជូនទៅកាន់មន្ទីរពេទ្យប្រជាជន នៃក្រុង Jing dezhen

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]