ចិន ៖ នេះពិតជាការរកឃើញ មួយដ៏ប្រសើរបំផុត ដែលបុរសម្នាក់ បានបង្កើតសោរ មួយប្រភេទ សម្រាប់គូស្នេហ៍ ដែលអាចដោះបាន លុះត្រាតែពួកគេថើបគ្នា។

លោក Duan Chengliang បានផលិតសោរពិសេសមួយ ដែលតម្រូវ ឲ្យគូស្នេហ៍ទាំងពីរនាក់ មានស្នាមក្រយៅដៃ និង ការថើបរបស់ពួកគេ ដើម្បីចាក់សោរមួយនេះបាន។ គួរបញ្ជាក់ផងដែរ គូស្នេហ៍ទាំងពីរត្រូវតែ ដាក់មេដៃរបស់ពួកគេទៅ លើបន្ទះអគ្គីសនីមួយ ដើម្បីកំណត់អត្តសញ្ញាណរបស់ពួកគេ និងត្រូវតែថើបគ្នា នោះទើបសោរ បើកដោយស្វ័យប្រវត្តិ។ អ្វីដែលគួរឲ្យស្ញប់ស្ញែង ក្នុងការផលិតសោរ គឺវាអាចបើកបាន លុះត្រាតែពួកគេថើបគ្នាមួយប៉ុណ្ណោះ ដែលការប៉ះពាល់គ្នាផ្សេងទៀត ដូចជាដាក់មុខទល់គ្នា ក៏មិនអាចបើកបានដែរ។

លោក Duan បានរៀបរាប់ ប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា មូលហេតុដែលគាត់ ផលិតសោរនេះឡើង គឺដើម្បីជួយរក្សាចំនងស្នេហ៍ និង ធ្វើឲ្យពួកគេកាន់តែស្រលាញ់គ្នា ពីព្រោះលោក បានឃើញប្តីប្រពន្ធជាច្រើន បានធ្វើការលែងលះគ្នា។ ដូច្នេះហើយ ប្រសិនបើពួកគេប្រើប្រាស់សោរនេះ ដើម្បីចាក់វាលី ដល់ ពេលពួកគេមានជំលោះ និង ចង់ចាកចេញពីគ្នា ពួកគេត្រូវតែថើបគ្នា ដើម្បីដោះសារវាលីបាន ដែលនេះអាចធ្វើឲ្យគេនៅអាល័យ មិនចាកចេញពីគ្នា ក៏ថាបាន។

យ៉ាងណាមិញ បន្ទាប់ពីព័ត៌មានសោរពិសេសនេះ ត្រូវបានគេផ្សព្វផ្សាយ តាមបណ្តាញសង្គមរួចមក បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែត ទាំងឡាយ មានការកោតសរសើរ នូវការច្នៃប្រឌិតនេះខ្លាំងណាស់ ខណៈ ដែលមួយចំនួនទៀត បានសរសរថា វាជាសោរដែលធ្វើឲ្យ មនុស្សដែលគ្មានគូរ ខូចចិត្តទៅវិញ៕


សោរគូស្នេហ៍


លោក Duan Chengliang ដែលជាអ្នកបង្កើតសោរនេះឡើង


គំរូរូបភាព នៃគូស្នេហ៍ ក្នុងពេលដោះសារ

ប្រភព ៖ CCTVNews

ដោយ ៖ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]