ចិន៖ មនុស្សមួយចំនួន តែងតែ មានចំនង់ចំនូលចិត្ត ធ្វើអ្វីៗ ដែលប្លែក និងមានភាពច្នៃប្រឌិត ខុសពីគេ ក្នុងនោះ មានបុរសជនជាតិចិនម្នាក់ បានចំណាយពេល ២ម៉ោង ជារៀងរាល់ថ្ងៃ សាងសង់ប្លង់គំរូ ទីក្រុង ដែលគាត់រស់នៅ ដោយប្រើ កាក់ប្រាក់ រាប់ពាន់ កាក់ ។ 

លោក ហ៊ី ពីនស៊ី វ័យ៣២ឆ្នាំ បានប្រើប្រាស់ កាក់ប្រាក់ ច្រើនជាង ៥០,០០០កាក់ ដើម្បីសង់ ប្លង់គំរូ ទីក្រុង Chingqing ជាទីក្រុង ដែលគាត់ រស់នៅ និងបានចំណាយពេល លើសពី ២ម៉ោង ក្នុងថ្ងៃ អស់រយៈពេល ១ ខែ ដើម្បីសំរេច គោលដៅនេះ។ លោក ពីនស៊ី បានរៀប កាក់ប្រាក់ ដោយដាក់ពីលើគ្នា មួយកាក់ៗ ដោយប្រុងប្រយ័ត្ន ហើយគាត់ បានប្រើកាក់ មាស និង ប្រាក់ ធ្វើជាតំណាង សំណង់អគារខ្ពស់ៗ និង ស្ពាន ខណៈដែល ទឹក ទន្លេ ដែលហូរកាត់ ក្នុងទីក្រុងវិញ គាត់ប្រើ ថ្លើមថ្ម ពណ៌ក្រហម និង បៃតង មកជំនួស។ ចំពោះ ការសង់ទីក្រុង កាក់ប្រាក់នេះ គឺជា ការបង្ហាញ ពីភាពអំណត់បំផុត ដើម្បីសំរេចគោលបំណងអ្វីមួយ និងគំនិតច្នៃប្រឌិតមួយ ដ៏អស្ចារ្យផងដែរ៕







រូបភាព គំរូទីក្រុង កាក់ប្រាក់ ដែលលោក ហ៊ី ពីនស៊ី បានធ្វើឡើង


ប្រភព Mirror

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]