អង់គ្លេស៖ ស្រ្តីមួយរូប មានភាពស្រឡាំង កាំងជាខ្លាំង ក្រោយពេលដែល គាត់បានមើល ទៅរូបថត ដែលគាត់ថត នៅពេលដែល ចុះទៅ ធ្វើការ រុករកនៅក្នុង មន្ទីរពេទ្យមួយ ដែល គេបោះបង់ចោល មួយកន្លែង។ ខណៈដែល នោះជា រូបរាងខ្មោច នៃវេជ្ជបណ្ឌិតម្នាក់ នៅក្នុងអគារ ដ៏គួរឲ្យ ព្រឺក្បាល។

Jamie-Leigh Brown មានអាយុ២១ ឆ្នាំ បានថតរូប ដ៏គួរឲ្យភ័យខ្លាច នោះនៅពេល ដែលគាត់បាន ដើរតាមថែវ នៃមន្ទីរពេទ្យ Saint Thomas’s ក្នុងទីក្រុង Stockport ដែលត្រូវបាន បិទក្នុងឆ្នាំ ២០០៤។ ភ្លាមៗគាត់មិន បានពិនិត្យមើល ក្នុងរូបថតទេ ដោយសារគាត់ និងមិត្តគាត់ នាំគ្នាបារម្ភ តែពីសម្លេង សម្រិបជើង នៅពីលើក្បាល របស់ពួកគេ បើថ្វីត្បិតតែ នៅក្នុងមន្ទីរពេទ្យ នេះមិនមាន ជណ្តើរដែលអាច ប្រើប្រាស់បាន ក៏ដោយ។

សមាជិកក្រុម ទាំងមូលមាន សភាពព្រឺក្បាល ជាខ្លាំង ហើយបាននាំ គ្នារត់ចេញពីអគារ ក្រោយពេល តែពីរបីនាទី ប៉ុណ្ណោះ។ បន្ទាប់មក Ms Brown បានមើលឃើញ រូបរាងលង បន្លាចដែល លេចចេញនៅផ្ទៃ ខាងក្រោយក្នុង រូបថត។ គាត់បាន ប្រាប់ទៅ The Sun ថា វាពិតជា ធ្វើឲ្យខ្ញុំ តក់ ស្លុតណាស់ វាឈរនៅ ក្នុងប្រឡោះ ជណ្តើរយន្ត ហើយវាកាន់ តែគួរឲ្យភ័យខ្លាច ទៅទៀតនៅពេល ដែលគិតដល់ មិត្តភក្តិរបស់ ខ្ញុំកំពុងតែ ដើរសំដៅ ទៅកាន់កន្លែង ដែលខ្មោចឈរនោះ។ យើងគ្រាន់តែ ទៅទីនោះដើម្បី ការសប្បាយ និងដើរមើល ប៉ុណ្ណោះ។ យើងបានលឺសម្លេងច្រើន ណាស់នៅ ពីលើយើង គឺដូចជាសម្លេង ដើរអូសជើង និងសម្រិបជើង ប៉ុន្តែមិនបាន ឃើញអ្វីនោះទេ។

St Thomas ពីមុនត្រូវបាន គេស្គាល់ថាជា មន្ទីរពេទ្យ Shaw Heath ហើយត្រូវបាន បិទជាងមួយ ទសវត្សរ៍ទៅហើយ ក្រោយពី បានព្យាបាលអ្នក ជម្ងឺវិកលចរិក រាប់ពាន់នាក់ អស់ជា ច្រើនឆ្នាំ។ អគារដែល គេបោះបង់ចោល មួយនេះ ធ្លាប់ជាជំរក សម្រាប់អ្នក ក្រីក្រមួយសម្រាប់អ្នក នៅក្នុងរដ្ឋ Victoria ដែលមាន ឈ្មោះថា The Grubber ហើយកាលពី ៣ឆ្នាំមុនវា ត្រូវបានគេ ដាក់បញ្ចូល ទៅក្នុងកម្មវិធី សេីុបអង្កេតភាព មិនប្រក្រតីមួយ ដែលមាន ឈ្មោះថា Most Haunted ។

បើយោង ទៅតាម paranormaldatabase.com ដែលជាគេហទំព័រ បង្ហាញរបាយ ការណ៍ពីខ្មោច បានឲ្យដឹងថា នៅក្នុងអគារនេះ ក៏មានឃើញ នូវរូបដែល មើលឃើញ ដូចខ្មោចផ្សេង ទៀតផងដែរ ដោយរួម បញ្ចូលទាំងរូប ដែលចាំងចេញ ជារូបស្រ្តី ស្លៀកពាក់ជា គិលានុបដ្ឋាក យិកា រឺដូនជី ជាដើម។


សូមចុចទស្សនាវីដេអូដែលបង្ហាញពីរូបភាពខ្មោចនៅក្នុងមន្ទីរពេទ្យបោះបង់ចោល St Thomas៖

ប្រភពៈ បរទេស

ដោយៈ Arex

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]