កូរ៉េខាងត្បូង ៖ ជាការពិត បច្ចុប្បន្ននេះ មានបុរស ជាច្រើនជុំវិញពិភពលោក បានសុំមិត្តស្រី របស់ខ្លួនរៀបការ ដោយមាន គំនិតច្នៃប្រឌិត ខុសៗ ពីគ្នាដើម្បី ធ្វើឲ្យមិត្តស្រីរបស់ខ្លួន មានការ រំភើបចិត្ត។ ជាក់ស្តែង សំរាប់បុរស ម្នាក់នេះវិញ បានសុំមិត្ត ស្រីរៀបការ ក្នុងការរៀបចំ យ៉ាងរ៉ូមែនទិច បំផុត ដែលធ្វើឲ្យនាង ស្រក់ទឹកភ្នែក ហើយ សូម្បីតែអ្នកមើល ក៏រំជួលចិត្ត ស្រក់ទឹកភ្នែក មិនដឹងខ្លួនតាមដែរ។

ដំបូងឡើយ បុរសជាមិត្តប្រុសបាននាំ មិត្តស្រីរបស់ខ្លួន ទៅហាងកាហ្វេមួយកន្លែង ។ បន្ទាប់ពីឲ្យនាង អង្គុយហើយ បុរសម្នាក់នេះ បានធ្វើពុត ជាសុំនាង ទៅក្រៅបន្តិច។ រីឯនាង ក៏គ្មានការ សង្ស័យ អ្វីដែរ រហូតដល់ មិត្តប្រុសទូរស័ព្ទមកប្រាប់ ឲ្យនាង មើលទៅអគារ ដែលមានកញ្ចក់ ទើបឃើញទិដ្ឋភាព គួរឲ្យភ្ញាក់ផ្អើល ដែលមនុស្ស នៅក្នុងអគារទាំងអស់នោះ នាំគ្នាមករៀបចំ បិទក្រដាស លើកញ្ចក់ ចេញជាអក្សរ « Soo Jung, តើអូនព្រមរៀប ការជាមួយបងទេ»  ដែលព័ទ្ធជុំវិញ ទៅដោយស៊ុម រាងបេះដូង មើលទៅគឺ ពិតជា រូម៉ែកទិកបំផុត ធ្វើឲ្យនាង ទប់ទឹកភ្នែក មិនបាន ស្រក់មក ដោយមិនដឹងខ្លួន ។ នៅទីបំផុត បុរសជាមិត្តប្រុស បានដើរចូល មករកនាង ដោយកាន់ ទាំងបាច់ផ្កា មកជាមួយ ដើម្បីជូនមិត្ត ស្រីជាទី ស្រលាញ់ និង ទទួលពាក្យ ដ៏មាន ន័យបំផុត គឺនាងបានឆ្លើយថា យល់ព្រម៕

ចង់ដឹងថាថារំភើបរំជួលចិត្តប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព ៖ Koreaboo

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]