ចិន៖ ភាពស្អាត និងអនាម័យក្នុង សណ្ឋាគារលំដាប់កំពូលៗនៅក្នុង ប្រទេសចិន ត្រូវបានចោទជាសំនួរ  ក្រោយពី វីដេអូឃ្លីប បង្ហាញពី បុគ្គលិក អនាម័យ ក្នុងសណ្ឋាគារ លំដាប់កំពូល មួយចំនួន បានប្រើប្រាស់ ក្រណាត់តែមួយ ទៅជូត បង្គន់ផង និង ជូត កែវផឹកទឹក ផង ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបាន ដាក់ថតជាសំងាត់ដោយក្រុមអ្នកសារព័ត៌មាន និង ដាក់បញ្ចាំង ក្នុងទូរទស្សន៍ចិនមួយ ដែល បានបង្ហាញពី បុគ្គលិកមួយចំនួន ក្នុងសណ្ឋាគារ Binjiang Long Sheraton និង សណ្ឋាគារ the JW Marriott ក្នុងទីក្រុង Hangzhou ប្រើ ក្រណាត់មួយ ជូតគ្រប់សំភារៈ ក្នុងបន្ទប់ទឹក ដែលភ្ញៀវស្នាក់នៅ ។


សកម្មភាពប្រើក្រណាត់ជូត សំភារៈច្រើនមុខក្នុងសណ្ឋាគារ

លើសពីនេះ អ្នកសារព័ត៌មាន និង ក្រុមអ្នកកាសែត ដទៃទៀត ក៏បាន ព្យាយាមដាក់កាមេរ៉ាសំងាត់ ថត សកម្មភាពរបស់ បុគ្គលិក សណ្ឋាគារ ដទៃ ទៀត ក្នុងទីក្រុង Hangzhou ដែលជាទីក្រុង ទេសចរណ៍ និងពាណិជ្ជកម្ម មួយរបស់ប្រទេសចិន ហើយ ក៏រកឃើញថា សូម្បីតែ សណ្ឋាគារ លំដាប់ ផ្កាយ ៥ មួយចំនួន ក៏មានបុគ្គលិក ធ្វើសកម្មភាព គ្មានអនាម័យដូចគ្នានេះ ដែរ ។

វីដេអូឃ្លីប បង្ហាញសកម្មភាព ខ្វះភាពអនាម័យទាំងនោះ ក៏ត្រូវបាន រងការរិះគន់យ៉ាងខ្លាំងក្នុងបណ្តាញ សង្គមផងដែរ ។ក្រោយមក អ្នកជំនាញមក ពី អាជីវកម្មសណ្ឋាគារ នៅប្រទេសចិន ក៏បាននិយាយថា ក្រណាត់ និង កន្សែង មិនត្រូវបានអនុញ្ញាតឲ្យ ប្រើប្រាស់ជូត ផ្ទាល់បែប នោះទេ ហើយ ពួកគេបាន ទទូចឲ្យ បុគ្គលិកអនាម័យ ប្រើប្រាស់ ក្រណាត់ពណ៌ផ្សេងៗគ្នា ក្នុងការសំអាត សំភារៈផ្សេងៗគ្នានៅ ក្នុងបន្ទប់ សណ្ឋាគារ ៕


បុគ្គលិកសណ្ឋាគារ ប្រើប្រាស់ ក្រណាត់តែមួយ ទៅជូត បង្គន់ផង និង ជូត កែវផឹកទឹក ផង

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]