សឹង្ហបុរី៖ បុរសម្នាក់ មានការភ្ញាក់ផ្អើលជាខ្លាំង ពេលគាត់បានឃើញ ស្រមោលចម្លែកម្យ៉ាង ជាប់ក្នុងវ៉ែនតា បន្ទាប់ពីគាត់ ថតរូប Selfie នៅមុខព្រះវិហារ មួយកន្លែង។

លោក Chris បានធ្វើដំណើរកំសាន្ត ទៅកាន់ព្រះវិហារមួយកន្លែង កាលពីថ្ងៃព្រស្បត្តិ៍ កន្លងទៅ ហើយក៏ បានថតរូប ម្នាក់ឯងនៅទីនោះ។ ប៉ុន្តែអ្វី ដែលនឹកស្មានមិនដល់នោះ គឺនៅពេលគាត់ បើករូបភាពមើល ក្នុងទូរស័ព្ទ ដែលគាត់បានថតនោះ ស្រាប់តែប្រទះឃើញ ស្រមោលចម្លែកម្យ៉ាង ជាប់នឹងវ៉ែនតាទៅវិញ។ គាត់បាននិយាយថា "ខ្ញុំបានបួងសួង នៅមុខរូបសំណាក់ Our Lady Of Fatima ក្នុងពេលដែល គ្មាននរណាម្នាក់ ឬអ្វីចម្លែក នៅទីនោះឡើយ គឺខ្ញុំថត តែម្នាក់ឯងប៉ុណ្ណោះ។ ខ្ញុំមិនបានចាប់អារម្មណ៍ដែរ រហូតទាល់តែ ពង្រីករូបថត កាន់តែជិត ទើបខ្ញុំបានឃើញ នូវអ្វីម្យ៉ាងចម្លែក។ តើអ្នកអាចមើល ឲ្យជិតបានទេ ថាតើជាអ្វី ដែលជាប់ ក្នុងវ៉ែនតា របស់ខ្ញុំនោះ"?

ចង់ដឹងថា  វ៉ែនតា របស់បុរសម្នាក់នោះ ថតជាប់នឹងអ្វី? តោះក្រឡេកមើល ទាំងអស់គ្នា និងបញ្ចេញមតិរបស់អ្នក ថាវាជាអ្វី?



ស្រមោលចម្លែកជាប់នឹង វ៉ែនតារបស់បុរសម្នាក់

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]