ចិន៖ ប៉ូលិសកំពុង ធ្វើការសើុបអង្កេត ទៅលើករណី ក្មេងប្រុសម្នាក់ ដែលបានបាត់ខ្លួនពីផ្ទះ រយៈពេល៦ខែ នឹងត្រូវបានគេ ប្រទះឃើញវិញ សល់តែស្បែកដណ្តប់ឆ្អឹង ប៉ុណ្ណោះ។

ក្មេងប្រុស វិកលចរិតមា្នក់ មានឈ្មោះ Wang Xinhong អាយុ៩ឆ្នាំ រស់នៅភូមិ Linhe ស្រុក Xi ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនពីផ្ទះ កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៤ បន្ទាប់មក ប៉ូលិស និង ក្រុមគ្រួសារ របស់គេ បានខិតខំស្វែងរកយ៉ាងណា ក៏មិនទទួលបាន ដំណឹងនោះដែរ ហើយការស្វែងរកនោះ ចេះតែបន្តរហូតដល់ កន្លះឆ្នាំ។ ក្រោយមកនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ លោក Wang ដែលត្រូវជាឪពុករបស់គេ បានឃើញដំណឹង មរណៈភាពមួយ ដែលចេញផ្សាយដោយ មជ្ឈមណ្ឌលសង្គ្រោះ មួយកន្លែង ក៏ស្វះស្វែងធ្វើដំណើរ ដើម្បីទៅពិនិត្យមើល ថាតើជាកូនរបស់ខ្លួនមែនរឺអត់ ហើយក៏បានដឹងថា ពិតជារូបគេពិតមែន ដែលរូបរាង្គកាយ របស់ក្មេងនោះ ត្រូវបានឪពុករបស់ខ្លួន មើលសឹងតែមិនស្គាល់ ទៅហើយ។

លោក Wang បាន និយាយថា៖ "គេគ្មានអ្វីទាំងអស់ ក្រៅពីស្បែកដណ្តប់ឆ្អឹង និងមានស្នាមសន្លាក ដោយរបួស ពេញរាង្គកាយ"។ គាត់បានបន្ថែម ទៀតថា៖ "គេធ្លាប់ជាក្មេងដែល មានសុខភាពល្អម្នាក់ ទម្ងន់របស់គេគឺ ៤៥គីឡូក្រាម នៅមុនពេលបាត់ខ្លួន ប៉ុន្តែក្រោយមក ខ្លួនគេនៅសល់តែ ១៥គីឡូក្រាម ប៉ុណ្ណោះ! ខ្ញុំពិតជាចង់ដឹងណាស់ ថាតើមានរឿងអ្វីខ្លះ ដែលកើតឡើងចំពោះគេ?"។

ប៉ូលិសបានប្រាប់ថា ក្មេងប្រុសម្នាក់នោះ ត្រូវគេប្រទះឃើញ កាលពីថ្ងៃទី ៣ ខែតុលាឆ្នាំ ២០១៤ នៅតាមដងផ្លូវ ដែលគ្មានទីជម្រក ប៉ុន្តែរូបគេមានអាការៈធ្ងន់ធ្ងរ និងយឺតយ៉ាវ បាត់ទៅហើយ ហើយគេមិនអាច ប្រាប់ពីទីលំនៅ និងព័ត៌មានផ្ទាល់ខ្លួន ផ្សេងៗបាន ទើបអ្នកជួយសង្គ្រោះ បញ្ជូនរូបគេទៅមជ្ឍមណ្ឌល ចាស់ជរាមួយកន្លែង។

នៅថ្ងៃទី៣១ ខែមិនាឆ្នាំ ២០១៥ ក្មេងប្រុស Xinhong ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យបន្ទាប់ ពីសន្លប់បាត់បង់ស្មារតី ដោយសារកង្វះ អាហារូបត្ថម្ភ ធ្ងន់ធ្ងរ ហើយបានទទួល មរណភាព នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ កន្លងទៅនេះ៕


ប្រភព shanghaiist

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]