ឥណ្ឌូនេស៊ី៖ អ្នកនេសាទ ជនជាតិឥណ្ឌូនេស៊ីមួយក្រុម បានប្រទះឃើញ ត្រីសមុទ្រ ដ៏ធំមួយក្បាល ដែលមាន ទំងន់ជាង ១តោនកន្លះ និងប្រវែងជិត ២ម៉ែត្រ។ ត្រីដែលពួកគេ បានឃើញនោះ ជាប្រភេទត្រី រស់នៅមហាសមុទ្រ ដ៏កម្រមួយក្បាល ឈ្មោះថា Sunfish (ត្រីព្រះអាទិត្យ) បានមកទើរ នៅឆ្នេរសមុទ្រ ទីក្រុង Palu ភាគកណ្តាល ខេត្ត Sulawesi ដែលវាស្ថិត ក្នុងស្ថានភាព យ៉ាប់យឺនណាស់ ទៅហើយ។


ត្រី Sunfishដែលអ្នកនេសាទឥណ្ឌូនេស៊ីប្រទះឃើញ

ក្រុមអ្នកនេសាទ បាននាំគ្នា ចាប់ទាញត្រី នោះចូលទៅក្នុងសមុទ្រវិញ ដោយសង្ឃឹមថា វាអាចនឹង ហែលបានវិញ តែទោះជាយ៉ាងណាក៏ដោយ ទីបំផុតត្រីនោះ បានងាប់បាត់ទៅ។ ត្រី Sunfish ឬក៏ Mola Mola គឺជាប្រភេទត្រី មានឆ្អឹងច្រើន (bony fish) ដែលធ្ងន់បំផុត នៅក្នុងពិភពលោក។ ត្រីប្រភេទនេះ អាចមានប្រវែង រហូតដល់ ជាង៤ម៉ែត្រ និងទំងន់ ជាង២ តោនកន្លះ។

ពាក្យថា Mola ក្នុងភាសា ឡាតាំង មានន័យថា ត្បាល់ថ្ម ដែលគេចង់ពណ៌នាពី រូបរាងមូលរបស់វា។ ត្រី sunfish ជាទូទៅមានពណ៌ប្រាក់ និងមានសំបក ដងខ្លួនគ្រើម។ ត្រីប្រភេទនេះ តែងរស់នៅទឹកដែលមិនក្តៅពេក មិនត្រជាក់ពេក និងនៅតាមមហាសមុទ្រត្រូពិកនានា ជុំវិញពិភពលោក ដែលជានិច្ចកាល គេតែតែមានការភ័ន្តច្រលំវា ជាមួយនឹងត្រីឆ្លាម នៅពេលដែល ព្រុយខ្នងដ៏ធំរបស់វា ងើបផុតពីទឹក។ ដោយឡែក ធ្មេញរបស់វា ជាប់ៗគ្នា ដូចជាជំពុះសត្វស្លាប ដែលជាហេតុធ្វើឲ្យត្រី sunfish នេះ មិនអាចបិទជិតទាំងស្រុង បាននោះទេ៕


ត្រី Sunfish គឺជាប្រភេទត្រីមានឆ្អឹងច្រើន (bony fish) ដែលធ្ងន់បំផុតនៅ ក្នុងពិភពលោក


ត្រី sunfish ក្រោយពេលដែលវាងាប់

វីដេអូបង្ហាញពីសកម្មភាពត្រី sunfish នៅក្នុងសមុទ្រដែលថតដោយក្រុមអ្នកមុជទឹក៖

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]