អូស្រ្តាលី៖ បុរសអនាមិកម្នាក់ បានចំណាយលុយ របស់ខ្លួន ជិត ៤,០០០ ដុល្លារអាមេរិក ដើម្បីសរសេរសារមួយ នៅលើអាកាស ព្រោះចង់អង្វរ សុំការលើកលែងទោស ពីមិត្តស្រី។


សារ សុំទោសដែលសរសេរចំពីលើទីក្រុង ស៊ីដនី

ប្រជាជនដែលរស់នៅ ទីក្រុង Brisbane មានការងឿងឆ្ងល់គ្រប់គ្នា ចំពោះសារ អាថ៌កំបាំងនេះ ដែលសរសេរថា “ខ្ញុំសុំទោស ” និងមានរូប បេះដូង រួមទាំងសញ្ញាថើប នៅបន្តបន្ទាប់គ្នា លេចឡើងនៅលើផ្ទៃមេឃ នារសៀល ថ្ងៃច័ន្ទ កន្លងទៅនេះ។ សារសុំទោសនោះ បានបង្ហាញខ្លួនចំពីលើ តំបន់អាជីវកម្មកណ្តាល (CBD) ស្ថិតនៅទីក្រុង ស៊ីដនី ប្រហែល ម៉ោង១រសៀល ហើយវាបានធ្វើឲ្យ មនុស្សម្នាជាច្រើន នាំគ្នាចោទជាសំនួរ ពេញបណ្តាញសង្គម ថាតើនរណា ជាអ្នកនៅពីក្រោយ សារនោះ។

យ៉ាងណាមិញ អ្នកដែលបង្កើតសារ ជាអក្សរ នៅលើមេឃនេះ គឺលោក Rob Vance ដែលជាអ្នកបំរើសេវា សរសេរអក្សរ នៅលើអាកាស នៅអូស្ត្រាលី ដែលគាត់បាន ចំនាយពេលជាង ១០នាទី ដើម្បីធ្វើវា។ លោក Rob បានឲ្យដឹងថា បុរសដែលជាអ្នកឲ្យគាត់ សរសេរអក្សរនេះ គឺសុំមិនបង្ហាញខ្លួនឡើយ ដោយសារ កំពុងមានវិបត្តិ រឿងស្នេហា។

គាត់បន្តថា ចំពោះតំលៃ នៃការសរសេរវិញ គឺ ១០ អក្សរ ត្រូវបង់ថ្លៃ ចំនួន ៣,៩៩០ ដុល្លារអាមេរិក ហើយនេះមិនមែនជា លើកទីមួយ នោះទេ ដែល Rob រកចំណូល បានពីការសរសេរអក្សរ លើមេឃបែបនេះ៕


រូបភាពសារជាអក្សរនៅលើ អាកាសដែលថត ដោយប្រជាជន តាមកន្លែងផ្សេងៗគ្នា


សារជាអក្សរនោះបានធ្វើឲ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គមនៅអូស្ត្រាលី


បុរសអនាមិកម្នាក់ បានចំណាយ លុយជិត ៤ពាន់ដុល្លារ អាមេរិក ដើម្បីសរសេរសារនេះ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]