អ្នកដែលនិយម ចូលចិត្ត ប្រើប្រាស់ទូរសព្ទ iPhone ប្រាកដជាធ្លាប់ប្រើប្រាស់ទូរសព្ទរបស់អ្នក ដើម្បីថតរូប រាប់ដងរាប់ភ្លេច ប៉ុន្តែប្រហែលជា មានគន្លឹះថតរូប តាមរយៈ ទូរសព្ទ iPhone មួយចំនួនអ្នកមិនទាន់បាន ដឹង ឬ មិនធ្លាប់ប្រើនៅពេល ថតរូប ។ 10 ចំនុច ខាង ក្រោម នេះ នឹងអាចជួយអ្នក ឲ្យយល់ កាន់តែច្បាស់ពី មុខងារមួយចំនួន របស់កាមេរ៉ាទូរសព្ទ iPhone ៖
១. ដាក់ The Grid ដើម្បីជួយឲ្យអ្នកអាច តម្រង់ រូបភាពដែលអ្នកចង់ថត ឲ្យត្រង់ និង អាចថត រូបភាពបានស្អាត ។ អ្នកអាច ដាក់ the Grid ដោយគ្រាន់តែ ចូលទៅកាន់ Setting ជ្រើសរើស Photos and Camera ហើយបើក Grid ជាការស្រេច ។
២. អ្នកអាចថតរូប កាមេរ៉ាទូរសព្ទ iPhone ជាមួយនឹង កាសទូរសព្ទ iPhone ។ អ្នកគ្រាន់តែ ចុច លើប៉ូតុង សំលេង នៅលើ កាសទូរសព្ទiPhone ពេលនោះអ្នក នឹងអាច ថតរូប និង ថតវីដេអូ បាន ។
៣. អ្នកអាចប្រើ ប៉ូតុងសំលេង លើទូរសព្ទ iPhone ដូចជា Shutter ដែលអាចធ្វើឲ្យ ងាយស្រួលថត និង ចាប់បានរូបភាព ចំ ចំនុច និង គោលដៅ ដែលចង់ថត ។
៤. កាមេរ៉ា iPhone ក៏អាចឲ្យអ្នក កំនត់ពន្លឺ ដែលអ្នកចង់ថត បានដែរ ដោយគ្រាន់តែ អ្នក ចុច លើអេក្រង់ ពេលថតរូប ហើយ អ្នកនឹងឃើញប្រអប់ Focus ដែលនៅជាប់នោះ មានសញ្ញា (ព្រះអាទិត្យ ) ដោយអ្នករុញ ចុះក្រោម ឬ ឡើងលើ ដើម្បី កំនត់ ពន្លឺត្រង់ចំនុច ដែលអ្នកចង់ ថតរូប ។
៥. អ្នកអាចរក្សា ការកំនត់លក្ខណៈ ការថតរូបរបស់អ្នកបាន ៖ អ្នកគ្រាន់តែចុច អូសមកក្រោម លើអេក្រង់ទូរសព្ទ ពេលថតរូប អ្នកនឹងឃើញផ្ទាំង ពណ៌លឿងមួយ ដាក់ថា (AE/AF Lock ) ដែលគេប្រើ ដើម្បី រក្សាការកំនត់នានា ដោយ មិនចង់ធ្វើការ ផ្លាស់ម្តងទៀត ។
៦. អ្នកអាចថតរូប បានច្រើន ក្នុងពេលតែមួយ ៖ អ្នកអាច ថតរូបជាច្រើនជាមួយ ទូរសព្ទiPhone ដោយប្រើកម្មវិធី Burst mode ដែលអាចឲ្យ អ្នក ថតរូប លើសពី ១០ ក្នុងពេលតែមួយ ហើយ អ្នកអាចជ្រើសរើសរូបដែរ ពេញចិត្ត បាន។
៧. ប្រសិនជា អ្នក ចង់ថតរូប នៅកន្លែងមិនមានពន្លឺគ្រប់គ្រាន់ ហើយចង់បានរូបភាពស្អាត អ្នកអាចប្រើ ពន្លឺ Flash ពីទូរសព្ទ iPhone ផ្សេង មួយទៀត ។ មើលរូបភាពខាងក្រោម នឹងឃើញពីភាពខុសគ្នា ។
៨. អ្នកអាចថតរូបដោយប្រើ HDR ៖ ការថតរូប ដោយដំណើរការ HDR នឹងអាចថតរូបភាព ម្តងបាន ៣ រូបភាព ហើយទើបរួមបូកបញ្ចូលគ្នា ក្លាយជា រូបភាពមួយសន្លឹក ដ៏ស្រស់ស្អាត។ អ្នក គ្រាន់តែ ចុចលើ HDR ពេលថតរូប ហើយ ជ្រើសរើស យក Auto ។
៩. កាមេរ៉ាទូរសព្ទ iPhone ក៏អាចកំនត់ពេល ( timer ) ដែលចង់ ឲ្យកាមេរ៉ាថតរូប ដោយខ្លួនឯង បានដែរ ដោយគ្រាន់តែ ចុចលើ ប៉ូតុង រូប នាឡិកា និង ជ្រើសរើសពេលវេលា ណាមួយដែលអ្នកចង់កំណត់ ។
១០. អ្នកក៏អាច ថតរូប ជាមួយទូរសព្ទ iPhone ដោយមិនបាច់ដោះសោរ ទូរសព្ទiPhone របស់អ្នក ដោយគ្រាន់តែ ចុចលើ ប៉ូតុងកាមេរ៉ា នៅខាង ស្តាំដៃមនពេលដោះសោរ ទូរសព្ទ iPhone របស់អ្នក។
ប្រភព Businesinsider
ដោយ៖ ទីន
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]