អាមេរិក៖ ប្រិយមិត្តគ្រប់គ្នា ច្បាស់ជាបានស្គាល់ និងធ្លាប់លេង នូវល្បែងល្បង ប្រាជ្ញាមួយប្រភេទ ដែលហៅថា ល្បែងផ្គុំពណ៌ (Rubik’s cube) ហើយមនុស្សជាច្រើន សុទ្ធតែទទួល ស្គាល់ថាល្បែង មួយនេះពិបាក យ៉ាងខ្លាំងដែល មិនងាយនឹង សម្រេចក្នុងការ ផ្គុំពណ៌ឲ្យ ត្រឹមត្រូវគ្រប់ ទាំងអស់ បានឡើយ។

ប៉ុន្តែល្បែងដ៏ ពិបាកមួយនេះ ត្រូវបានយុវជនម្នាក់ បំបែកវាដោយ ភាពងាយស្រួល និងរហ័សបំផុត ដែលចំណុចនេះ ធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងកោតសរសើរ ដល់រូបគេយ៉ាងខ្លាំង។ យុវជនម្នាក់នោះ មានឈ្មោះថា Collin Burns បានបញ្ចេញសមត្ថភាព របស់ខ្លួន ព្រមទាំងអាច បង្កើតកំណត់ត្រា ពិភពលោកថ្មី មួយក្នុងការ សម្រេចបាន នូវការរៀប ដុំផ្គុំពណ៌ បានយ៉ាងលឿនបំផុត ដោយរូបគេបាន ចំណាយពេលវេលា ត្រឹមតែ ៥.២៥វិនាទី ប៉ុណ្ណោះ។


ដុំផ្គុំពណ៌ ឬក៏ Rubik's cube ដែលជាល្បែង ល្បងប្រាជ្ញា ដ៏ពិបាកបំផុតមួយ សម្រាប់មនុស្ស ជាច្រើនក្នុង ពិភពលោក

ការបង្កើតកំណត់ត្រា ថ្មីសម្រាប់ពិភពលោក នេះគឺ Collin បានធ្វើវាឡើង នៅក្នុងព្រឹត្តិការណ៍ ប្រកួតជើងឯក ផ្គុំពណ៌លឿនបំផុត ដែលរៀបចំឡើងដោយ World Cube Association (WCA) នៅក្នុងទីក្រុង Doylestown នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

នៅក្នុងការ ប្រកួតនោះគេ សង្កេតឃើញ Collin អង្គុយផ្តោតអារម្មណ៍ ទៅលើដុំផ្គុំពណ៌ របស់គេ មុននឹង រូបគេចាប់វាឡើង ហើយប្តូរចុះ ប្តូរឡើងយ៉ាងលឿន ដើម្បីផ្គុំពណ៌ នៃដុំមួយនោះ ឲ្យបានត្រឹមត្រូវ ទាំងអស់ បន្តិចក្រោយមករូបគេ ក៏ទម្លាក់ដុំនោះ ទៅលើផ្ទាំង Sensor មួយដើម្បីបញ្ឈប់ ពេលវេលា ដែលពេលនោះ ម៉ោងបានលោតឈប់ ត្រឹមរយៈពេល ៥.២៥វិនាទី។ រឿងមួយនេះ បានធ្វើឲ្យ Collin សប្បាយចិត្ត យ៉ាងខ្លាំង រីឯយុវវ័យ ជាច្រើនទៀត ដែលនៅក្បែរនោះ ក៏បានចូលរួម អបអរសាទរ ដល់រូបគេ ផងដែរ។

គួរបញ្ជាក់ផងដែរថា Collin ក៏បានបំបែក កំណត់ត្រាពិភពលោក កាលពីមុន របស់យុវជន Mats Valk ជនជាតិ អាល្លឺម៉ង់ ដែលកាលនោះ Mats បានចំណាយពេល ៥.៥៥វិនាទី ដើម្បីរៀបដុំ ផ្គុំពណ៌ ឲ្យបានត្រឹមត្រូវ ទាំងអស់៕

តោះចង់ដឹង អំពីសកម្មភាពដែល Collin រៀបដុំ ផ្គុំពណ៌បាន លឿនបំផុត យ៉ាងណានោះ សូមទស្សនា ទាំងអស់គ្នា៖


Collin កំពុងរីករាយ ក្រោយពីរូបគេ សម្រេចបាន នូវការរៀបដុំ ផ្គុំពណ៌ដ៏ លឿនបំផុត ក្នុងពិភពលោក

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]