ចិន៖ បុរសអាយុ ២៦ ឆ្នាំម្នាក់ឈ្មោះ Guo Kai បានធ្វើឲ្យគូដណ្តឹង របស់ខ្លូនឈ្មោះ Dong Hui អាយុ២២ ឆ្នាំមានសេចក្តីរំភើប យ៉ាងខ្លាំង បន្ទាប់ពីរូបគេ រួមទាំងក្រុមជាងថតរូប បានមកកាន់មន្ទីរពេទ្យ ដើម្បីថតរូបមង្គលការ ជាមួយនាង។


លោក Guo និងគូដណ្តឹង នាង Dong Hui

នាង Dong Hui ដែលកំពុងសំរាកនៅលើគ្រែ ជាមួយនឹង បាច់ផ្កានៅក្នុងដៃ បានព្យាយាម ខិតទៅក្បែរ លោក Guo ជាមួយនឹងទឹកភ្នែក ដែលពោរពេញទៅដោយ ភាពរីករាយ។ បើតាមជាងថតរូប បាននិយាយថា ថ្វីបើមានការឈឺចាប់ រូបរាងកាយក៏ពិតមែន តែនាងនៅតែខំប្រឹង អង្គុយឲ្យក្រុមជាង ថតរូបជាមួយគូដណ្តឹង។ នៅថ្ងៃដដែល លោក Guo បានអញ្ជើញ មិត្តភក្តិមួយចំនួន ទៅកាន់ទីនោះផងដែរ ដើម្បីប្រារព្ធពិធីខួបកំណើត ឲ្យគូដណ្តឹងរបស់ខ្លួន។

គូស្នេហ៍ទាំងពីរ បានស្គាល់គ្នា កាលពី ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៤ ហើយក្នុងកាលពី ដើមខែមេសានេះ នាង Dong Hui ត្រូវបានពិនិត្យឃើញថា បានដុះសាច់កោសិកា ដ៏ធំមួយនៅឆ្អឹង (Giant Cell Tumor ឬ GCT)។

នាងបានត្អួញថាឈឺខ្នង កាលពីខែកក្កដាឆ្នាំមុន តែពេលដែលពួកយើង ទៅមន្ទីរពេទ្យ គឺរកមិនឃើញរោគសញ្ញា អ្វីនោះទេ។ ក្រោយមកនៅថ្ងៃទី ១៦ខែមិនា ជាថ្ងៃខួបអនុស្សាវរីយ៍ របស់ពួកយើង ខ្ញុំបាននាំនាងទៅដើរលេង ហើយទិញផ្កា និងស្ករសូកូឡា ឲ្យនាង ប៉ុន្តែពេលនោះ Dong Hui កាន់តែមានការឈឺចាប់ខ្លាំង ខ្ញុំក៏បាននាំនាង ទៅកាន់មន្ទីរពេទ្យ នៅឯខេត្ត Sichuan ភ្លាមៗតែម្តង” លោក Guo បានប្រាប់ដូច្នេះ។

យ៉ាងណាមិញ នៅពេលថតរូបមង្គលការនោះ នាង Dong Hui បានត្រឹមតែពាក់សក់ក្លែងក្លាយ ដើម្បីថតប៉ុណ្ណោះ ដោយសារតែសក់ពិត របស់នាង ត្រូវបានកាត់ចេញ អស់ទៅហើយ ដើម្បីព្យាបាល។ នាង Dong ត្រូវបាន លាក់មិនឲ្យដឹងនោះទេ ថានាងបានដុះសាច់កោសិការ ដ៏ធំ ដល់កំរិត ទី៤ទៅហើយ។ គ្រូពេទ្យបានប្រាប់ឲ្យ ក្រុមគ្រួសារនាំនាង ទៅកាន់មន្ទីរពេទ្យផ្សេង ដើម្បីធ្វើការព្យាបាល ហើយនាង Dong នឹងត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យ Tumor Hospital នៅថ្ងៃបន្ទាប់ ដោយសារសង្ឃឹមថា នឹងអាចព្យាបាលជា៕


លោក Guo បានថតរូបមង្គលការ និងធ្វើពិធីខួបកំណើតឲ្យ គូដណ្តឹងនៅថ្ងៃតែមួយ


នាង Dong Hui មុនពេលប្តូរសំលៀកបំពាក់កូនក្រមុំ


លោក Guo ឱនថើប នាង Dong Hui


លោក Guo កំពុងថើបដៃ នាង Dong Hui ក្នុងឈុតកូនកំលោះ កូនក្រមុំ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]