ព្រះសីហនុ៖ ជនជាតិបរទេស ម្នាក់ទៀតហើយ ដែលលួចរស់នៅ ទាំងខុសច្បាប់ពោល អស់សុពលភាព ទិដ្ឋាការឆ្លងដែន និងស្នាក់នៅក្នុង ទឹកដីខេត្ដ ព្រះសីហនុ ជាប់មាត់សមុទ្រ ត្រូវបានកម្លាំង នគរបាល ការិយាល័យអន្ដោ ប្រវេសន៍នៃ ស្នងការដ្ឋាន នគរបាល ខេត្ដព្រះសីហនុ ឃាត់ខ្លួននិងបញ្ជូន ទៅកាន់អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ដើម្បីបណ្ដេញ ចេញពីប្រទេសកម្ពុជា ។

ស្ដ្រីជនជាតិរុស្សី មិនត្រឹមតែរស់នៅទាំង ខុសច្បាប់ ក្នុងទឹកដីខេត្ដ ទេសចរណ៍របស់ ប្រទេសកម្ពុជា មួយនេះឡើយ ប៉ុន្ដែថែមទាំង ញៀនថ្នាំយ៉ាងខ្លាំង ដើរបង្កអុកឡុកគេឯង នៅក្រុងព្រះសីហនុ នាំឱ្យខូចសណ្ដាប់ធ្នាប់ សាធារណៈ ព្រមទាំងបាត់ សោភ័ណភាព សម្រាប់ខេត្ដទេសចរណ៍ មួយនេះផងដែរ។

ក្រោយទទួលបាន សេចក្ដីរាយការណ៍ និងក្រោយពីការ ស្រាវជ្រាវរកឃើញ ពីបទល្មើស រួចមក ស្នងការនគរបាល ខេត្ដព្រះសីហនុ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឱ្យ ការិយាល័យជំនាញ ចុះទៅ ឃាត់ខ្លួនស្ដ្រីជន ជាតិរុស្សីរូបនេះ ដើម្បីរៀបចំ សំណុំបែបបទ បញ្ជូនខ្លួនបន្ដទៅកាន់ អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បណ្ដេញចេញពី ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ស្រុកកំណើត របស់ខ្លួនវិញ ។

យោងតាមមន្ដ្រីនគរបាល ការិយាល័យ អន្ដោប្រវេសន៍ ខេត្ដព្រះសីហនុ បានបញ្ជាក់ថា ស្ដ្រីជនជាតិ រុស្សីរូបនេះ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ ។ មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ស្ដ្រីខាងលើ មានឈ្មោះ ណីណៅ NINA SELIVANOVA អាយុ២៩ឆ្នាំ កាន់លិខិត ឆ្លងដែនលេខ ៧៣៦៣១២៧៤០ ដែលផុតកំណត់នៅ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដោយឡែក ទិដ្ឋាការវិញ បានផុតកំណត់កាល ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយស្ដ្រីរូបនេះ ពុំ មានមុខរបរ ពិតប្រាកដនិង ទីកន្លែងស្នាក់នៅ ច្បាស់លាស់ នោះឡើយ ។

តាមការពិនិត្យមើល ទិដ្ឋាការឆ្លងដែន និងសុំរស់នៅ ក្នុងប្រទេសកម្ពុជា បានបង្ហាញថា ផុតកំណត់ រយៈពេល ៦២ថ្ងៃមកហើយ។
មន្ដ្រីនគរបាល ការិយាល័យអន្ដោប្រវេសន៍ បានបញ្ជាក់ថា ស្ដ្រីជនជាតិរុស្សី បានបង្កការ អុកឡុក និងមានសតិ មិនប្រក្រតី ដោយសារ សេពគ្រឿងញៀន ជ្រុលហួសហេតុ ធ្វើឱ្យខូច សណ្ដាប់ធ្នាប់សាធារណៈ បាត់សោភ័ណភាព ទីក្រុង ទើបត្រូវបាន ចាប់ខ្លួនតែម្ដង ។
បច្ចុប្បន្នស្ដ្រីជនជាតិ រុស្សីរូបនេះ ត្រូវបាន ឃុំខ្លួនជា បណ្ដោះអាសន្ននៅ ស្នងការដ្ឋាននគរ បាលខេត្ដព្រះសីហនុ ដើម្បីចាត់វិធានការ តាមនីតិវិធី ។

គួរបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះគេ សង្កេតឃើញថា កម្លាំងនគរបាលការិយាល័យ អន្ដោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្ដ ព្រះសីហនុ បានបើកប្រតិបត្ដិការ ជាបន្ដបន្ទាប់ចុះ ទៅស្រាវជ្រាវនិង ឃាត់ខ្លួនជនបរទេសទាំង ឡាយណាដែល បន្ដលួចស្នាក់នៅ និងរកស៊ី ដោយខុសច្បាប់ ក្នុងទឹកដី ខេត្ដព្រះសីហនុ។

ស្នងការនគរបាលខេត្ដ បានបញ្ជាក់ថា លោកបានដាក់ផែនការ យ៉ាងម៉ឺនម៉ាត់ឱ្យនគរបាល ជំនាញខាង ជនបរទេស សហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធបន្ដ ការងារនេះ ដោយយកចិត្ដ ទុកដាក់ជាទីបំផុត ពោលមិនត្រូវឱ្យ មានជនបរទេស អាចរស់ នៅដោយខុសច្បាប់ និងគ្មានលិខិតស្នាមត្រឹម ត្រូវនោះឡើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]