ដើម្បីបង្ហាញនូវដំណោះស្រាយសំរាប់អតិថិជន (B2C) និង ដៃគូពាណិជ្ជកម្ម (B2B )

ភ្នំពេញ៖ កាលពី ថ្ងៃទី ២៧ មេសា ២០១៥ ក្រុមហ៊ុន ប៉ាណាសូនិក បានបើកសម្ពោធ មជ្ឈមណ្ឌល តាំងបង្ហាញ ផលិតផល ដែលបង្ហាញនូវ ដំណោះស្រាយសំរាប់អតិថិជន (B2C ) និង ដៃគូពាណិជ្ជកម្ម (B2B )។ ដំណោះស្រាយ ខាងផ្នែក អាជីវកម្មរួមបញ្ចូល នូវបច្ចេកវិទ្យា ចុងក្រោយ ដែលរចនាឡើង សំរាប់ អតិថិជន ដែលរួមមានផលិតផល សំរាប់ សន្តិសុខសុវត្ថិភាព សណ្ឋាគារ ការិយាល័យ បរិស្ថាន និង ផ្ទាំងពន្លឺព្រះអាទិត្យ ត្រូវបាន តាំងបង្ហាញ រួមជាមួយ និងផលិតផល ប្រើប្រាស់ក្នុងផ្ទះ និងផ្ទះបាយ ផលិតផល ថែរក្សាសម្រស់ ទូរទស្សន៍ ផលិតផល សំលេង និងម៉ាស៊ីនថត ។ល។ ដំណោះស្រាយ ទាំងអស់នេះ រួមគ្នាបង្កើតនូវ ជីវិតកាន់តែប្រសើរ ពិភពលោក កាន់តែប្រសើរ សំរាប់អតិថិជន និងដៃគូពាណិជ្ជកម្ម ក្នុងព្រះរាជា ណាចក្រកម្ពុជា ដោយបង្កើន នូវគុណភាព នៃការរស់នៅ និងជួយលើក ស្ទួយការអភិវឌ្ឍន៍ ពាណិជ្ជកម្មក្នុង ស្រុក។


អតិថិជននឹងទទួលបាននូវបទពិសោធន៍ក្នុងការប្រើប្រាស់ផលិតផលដោយផ្ទាល់ ដោយមានការ ពន្យល់បង្ហាញ ពីអ្នកតំណាង ផលិតផល គ្រប់ផ្នែក រួមបញ្ចូលនូវ ការចំណិនអាហារ និងការថែរក្សា សម្រស់ ជាមួយផលិតផល ប៉ាណាសូនិក ។ ដើម្បីធ្វើ អោយអតិថិជន កាន់តែមាន ភាពងាយ ស្រួលថែម ទៀតនោះ ទីតាំងបង្ហាញផលិតផលនេះ ក៏រួមបញ្ចូល នូវមជ្ឈមណ្ឌល សេវាកម្ម ដែលនឹងផ្ដល់ នូវសេវាកម្ម ក្រោយពេល លក់ដល់ អតិថិជន។

សាជីវកម្មទាំងឡាយ ក៏អាចយល់នូវបច្ចេកវិទ្យា និងដំណោះស្រាយរបស់ក្រុមហ៊ុន ប៉ាណាសូនិក កាន់តែច្បាស់ ដើម្បីជំរុញនូវ ការកើន ឡើងអាជីវកម្ម។ ជាមួយនឹងការទំនាក់ទំនង យ៉ាងខ្លាំងនៃ ដៃគូពាណិជ្ជ កម្មក្នុងស្រុក ក្រុមហ៊ុន ប៉ាណាសូនិក មានលទ្ធភាព ក្នុងការផ្ដល់ នូវដំណោះស្រាយ ដើម្បីបំពេញ តាមតម្រូវការ គ្រប់វិស័យដូចជា គេហដ្ឋាន សណ្ឋាគារ ការិយាល័យ ។ល។

លោក Hedehiko Kondo ប្រធានតំណាងក្រុមហ៊ុន ប៉ាណាសូនិកប្រចាំអាស៊ីប៉ាស៊ីហ្វិក ការិយាល័យ នៅកម្ពុជា បានថ្លែងថា តាមរយៈ ការសម្ពោធទីតាំងបង្ហាញថ្មីនេះ យើងនឹង អាចបង្ហាញនូវ សមត្ថភាពដ៏ អស្ចារ្យនៃបច្ចេក វិទ្យារបស់ ក្រុមហ៊ុនប៉ាណាសូនិក ដោយធ្វើការ ផ្តល់ដំណោះ ស្រាយដ៏ មានតម្លៃដល់ រាល់អតិថិជន និងក្រុមហ៊ុនក្នុង ព្រះរាជា ណាចក្រកម្ពុជា។ យើង សង្ឃឹមថា នេះនឹងជួយ គាំទ្រដល់ការ កើនឡើងនូវ សេដ្ឋកិច្ចកម្ពុជា និងជួយដល់ ការសម្រេច នូវគោល ដៅលក់ទូទាំង ពិភពលោក ១០ពាន់ ពាន់ លានយ៉េន នៅដំណាច់ឆ្នាំ១០១៨ ដែលជាខួប លើកទី១០០ នៃការបង្កើត ឡើងនៃ ក្រុមហ៊ុនប៉ាណាសូនិក។






ដើម្បីបង្កអោយមានភាពងាយស្រួល ដល់អតិថិជន ក្រុមហ៊ុនប៉ាណាសូចនិក នឹងបើក មជ្ឈមណ្ឌល បម្រើ សេវាកម្ម អតិថិជនទី២ នៅទីក្រុង សៀមរាម នៅខែមិថុនា ២០១៥ ខាងមុខនេះ ។

មជ្ឈមណ្ឌលតាំងបង្ហាញផលិតផល ប៉ាណាសូនិក ភ្នំពេញ

  • អាសយដ្ឋាន : ផ្ទះលេខ ២៥ អគារ អាយវន្ត័ មហាវិថីម៉ៅសេទុង សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • ម៉ោងធ្វើការ : ចន្ទ ដល់ អាទិត្យ ១០:០០ ដល់ ១៩:០០
  • ទូរស័ព្ទ :  ០២៣ ២១៣ ៨៥៧

មជ្ឈមណ្ឌល បម្រើសេវាកម្មអតិថិជន សៀមរាប

  • អាសយដ្ឋាន : ផ្លូវ សម្ដេចទេព្យវង្ស ភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
  • ម៉ោងធ្វើការ :  ចន្ទ ដល់ សៅរ៍ 0៨:០០ ដល់ ១៧:៣០
  • ទូរស័ព្ទ : ០៦៣ ៧៦៦ ១២០

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]