ការប្រកួតបាល់ទាត់ដ៏ធំនិងអស្ចារ្យបំផុតនៃក្របខណ្ឌកំពូលក្នុងប្រទេសអង់គ្លេស EPL បានប្រព្រឹត្ត ទៅកាលពីថ្ងៃ អាទិត្យ ទី 26 ខែមេសា ឆ្នាំ 2015 រវាងក្រុម កាំភ្លើងធំ Arsenal និង ក្រុម តោខៀវ Chelsea បានធ្វើការ ផ្សាយបន្ត ផ្ទាល់នៅ SINGHA Stadium ដែលមាន ទីតាំងនៅ អគារតាំងពិពណ៌ កោះពេជ្រ ចាប់ពីម៉ោង 5 ល្ងាចតទៅ។

Singha Stadium គឺជាព្រឹត្តិការណ៍ជួបជុំទស្សនាការប្រកួតបាល់ទាត់ដ៏ធំដែលអ្នកគាំទ្រ កម្ពុជា រាប់ពាន់នាក់ ទន្ទឹងរង់ចាំ ជាកន្លែង ដែលអ្នក គាំទ្រទស្សនា និងជួបជាមួយបរិយាកាស ដ៏រំជើប រំជួលពិត ប្រាកដនៃការ ប្រកួតបាល់ទាត់ នៃក្របខណ្ឌកំពូល ក្នុងប្រទេស អង់គ្លេស។ អ្នកទស្សនា ទាំងអស់បាន ហ៊ោកញ្ជៀវ យ៉ាងកងរំពងដែលបង្ហាញពី ការគាំទ្រដ៏ ស្មោះស្ម័គ្រចំពោះ ក្រុមដែល ខ្លួនស្រឡាញ់នៅ មុខអេក្រង់ដ៏ធំ ងាយស្រួល ទស្សនារាល់ សកម្មភាពនៅ លើទីលាន វាលស្មៅនៃប្រទេស អង់គ្លេស។ អ្នកគាំទ្រនៅ កម្ពុជាទាំងអស់ សុទ្ធតែបាន សម្តែងអារម្មណ៍ ភ្ញាក់ផ្អើលរបស់ ខ្លួនថា Singha Stadium គឺពិត ជាកន្លែងអស្ចារ្យ បំផុត សម្រាប់ការ ជួបជុំទស្សនាការ ប្រកួតបាល់ទាត់។

អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ អ្នកចូលរួមទាំងអស់មានភាពរីករាយយ៉ាងខ្លាំងជាមួយនឹងការប្រគំតន្រ្តីពិសេសដែលមានការចូលរួមសហការរវាងកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជាដូចជាលោក ខេមរៈ សិរីមន្ត កញ្ញា យូរី បានធ្វើឲ្យកក្រើកឆាក  តន្រ្តីទាំងមូល ខណៈដែលអ្នកទស្សនារាប់ពាន់នាក់នៅខាងមុខឆាកសប្បាយរីករាយជាមួយនឹងការពិសា ស្រាបៀរ សឹង្ហា ដ៏ឆ្ងាញ់ត្រជាក់។



 សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ដ៏ធំ និងមានតែមួយក្នុងប្រទេសកម្ពុជានេះ សំបុត្រចូល រួមទស្សនា មានតម្លៃត្រឹមតែ 6,000 រៀលប៉ុណ្ណោះ លោក អ្នកនឹងទទួលបានស្រា បៀរ សឹង្ហា 2 កំប៉ុងដោយ ឥតគិតថ្លៃ រួមជាមួយ ឱកាសទិញ ស្រាបៀរ សឹង្ហា ក្នុងតម្លៃ ពិសេសភ្ជាប់ ជាមួយការផ្តល់ ជូន ផ្សេងៗផងដែរ។

លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់មានឱកាសឈ្នះរង្វាន់ទ្វេរដងពី ស្រាបៀរ សឹង្ហា។ រាល់ពេល ជាវស្រាបៀរ សឹង្ហា លោកអ្នកនឹង មានឱកាស ឈ្នះរង្វាន់ធំពីការចាប់ឆ្នោត និងឱកាសឈ្នះ រង្វាន់ជា ច្រើនទៀតពី ការកោស សន្លឹកប័ណ្ណដូចជា អាវយឺត Chelsea កាបូប Chelsea តុក្កតា Chelsea មួក បន្តោងសោរ SINGHA និង Chelsea ក៏ដូចជា  ឆ័ត្រ និងអាវយឺត SINGHA។ ក្រៅពីនោះលោក អ្នកអាចជាវ ស្រាបៀរសឹង្ហា ១ថូតូចតម្លៃ ១២,០០០រៀល ទទួលបានឆ្នោតកោស ផ្សងសំណាង ចំនួន ២សន្លឹក និង ១ថូធំតម្លៃ ៣៥,០០០រៀល ទទួលបាន ឆ្នោតផ្សង សំណាង ចំនួន៦សន្លឹក។

បន្ថែមពីលើនេះ ក៏នៅមានកម្មវិធីពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរ សឹង្ហា ដោយការរាល់ ការជាវស្របៀរ សឹង្ហា មួយកេស នឹងទទួល បានការបញ្ចុះ តម្លៃមកនៅត្រឹម តែ 15 ដុល្លារប៉ុណ្ណោះ ហើយថែម ទាំងទទួល បានសន្លឹកឆ្នោត និងការ កោសប័ណ្ណផ្សង សំណាង ចំនួន ១២សន្លឹក។ អ្នកចូលរួម ទាំងអស់ពិត ជាការរីករាយចំពោះ កម្មវិធីនេះយ៉ាងខ្លាំង ហើយជាក់ស្តែង “ការជាវ កាន់តែច្រើន បានឈ្នះ រង្វាន់កាន់ តែច្រើន” ពិតប្រាកដមែន។

Singha Stadium កន្លែងដ៏អស្ចារ្យបំផុតសម្រាប់ការជួបជុំទស្សនាការប្រកួតបាល់ទាត់លីកកំពូល របស់អង់គ្លេស EPL។




បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]