រាជធានីភ្នំពេញ៖ នីវៀ មេន គឺជាផលិតផលថែរក្សាស្បែកមុខបុរស ដ៏ល្បីជាងគេ នៅលើ ពិភពលោក បានរៀបចំ កម្មវិធីជួបជុំ ទស្សនាភាពយន្ត ខ្នាតធំក្រោម គោលគំនិត NIVEA MEN MOVIE NIGHT OUT នៅរោងភាពយន្ត Major Cineplex by Cellcard ក្នុងផ្សារ ទំនើបអ៊ីអន កាលពីថ្ងៃទី ២៤ មេសា ២០១៥ កន្លងទៅនេះ។


ក្នុងកម្មវិធីនេះ នីវៀ មេន បានផ្តល់ឱកាសឲ្យអ្នកគាំទ្រថតរូបបង្ហាញពីភាពជឿជាក់របស់ ខ្លួនជាមួយ ផលិតផល នីវៀ មេន រួចបង្ហោះចូល ក្នុងទំព័រហ្វេសប៊ុក NIVEA MEN MOVIE NIGHT OUT ឲ្យស្របទៅ តាមលក្ខខណ្ឌ ដែលក្រុមការងារ បានកំណត់ ដើម្បីឈ្នះរង្វាន់ ផលិតផល ថែរក្សាស្បែក មុខមួយឈុត និងអាវយឺតនីវៀ ដ៏ស្រស់ ស្អាតមួយ។

តំណាងក្រុមហ៊ុន នីវៀ មេន មានប្រសាសន៍ឲ្យដឹងថាកម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បី ជាការថ្លែង អំណរគុណ អតិថិជនចំពោះ ការគាំទ្រផលិតផល នីវៀ មេន និងដើម្បីបង្កើន ទំនាក់ទំនង ឲ្យកាន់តែ ប្រសើរថែមទៀត ជាមួយអតិថិជន របស់ខ្លួន។

លោក វណ្ណនី ដែលជាអ្នកឈ្នះរង្វាន់មួយរូប និងជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ ខែល វណ្ណនី បានឲ្យ ដឹងថាលោក ពិតជារីករាយណាស់ ដែលទទួលបានឱកាសចូលរួម ក្នុងកម្មវិធីទស្សនា ភាពយន្តខ្នាត ធំរួមគ្នានា ពេលនេះ។ “ខ្ញុំមានអារម្មណ៍ថា ក្រុមហ៊ុនតែង តែរក្សាទំនាក់ទំនង យកចិត្តទុកដាក់ និងណែនាំ ឲ្យអតិថិជនរបស់ខ្លួនបាន ស្គាល់ផលិត ផលថ្មីៗ របស់នីវៀ មេន។ ថ្ងៃនេះក្រៅ ពីបានជួប ជុំសប្បាយ រីករាយជាមួយគ្នា ខ្ញុំបាន ដឹងកាន់តែ ច្បាស់ពីអត្ថ ប្រយោជន៍ របស់សារធាតុកម្អែលភ្នំភ្លើង ដែលមាននៅ ក្នុងផលិតផល នីវៀ ម៉ាត់ ហ្វូម។ មុខខ្ញុំគ្មានមុន គ្មានខ្លាញ់ ហើយសស្អាត ជាងមុនតាំង ពីប្រើ នីវៀ ម៉ាត់ ហ្វូម។ ខ្ញុំជឿថា ការជ្រើសរើសផលិតផលនីវៀ មេន សម្រាប់ផ្ទៃ មុខរបស់ ខ្ញុំគឺពិតជា ត្រឹមត្រូវ។”លោក វណ្ណនី បន្ថែម។

“បន្ទាប់ពីចូលរួមប្រកួតថតរូបក្នុងកម្មវិធីនេះ ខ្ញុំសង្កេតឃើញថាគាត់ប្លែកច្រើនតាំងពីការ ថែរក្សាផ្ទៃមុខ ការរៀបចំខ្លួន និងជាពិសេស គាត់ជឿជាក់លើ ខ្លួនឯងជាងមុន ពេលចេញទៅ ណាមក ណាម្តងៗ។” នេះជាការលើក ឡើងរបស់កញ្ញា លីណា មិត្តស្រី របស់លោក មករា ដែលជាអ្នក ឈ្នះមួយរូប ក្នុងកម្មវិធី ខាងលើ។ មករា បានបន្ថែមថា “សម័យនេះ បុរសក៏ខ្វល់ ខ្វាយពីភាព ស្រស់សង្ហាមិន ចាញ់នារីដែរ ហើយបុរស តែងតែចូល រួមកម្មវិធី សង្គមជាញឹកញាប់ ដូចជាកម្មវីធី ជប់លៀងជាដើម ដូច្នេះទាមទារ ឲ្យខ្ញុំចេះថែរ ក្សាខ្លួនឯង ដូចជាគេង ឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ ឲ្យបានទៀង ទាត់ជាដើម។ ចំពោះការ ថែរក្សាស្បែកមុខ ខ្ញុំរើសយក ផលិតផល នីវៀ។ ថ្ងៃនេះក្រៅពី បានមើលកុន ជាមួយមិត្តភ័ក្តហើយ យើងថែម ទាំងបានស្គាល់ មិត្តភ័ក្តថ្មីៗជា ច្រើនទៀតក្នុងកម្មវិធី NIVEA MEN MOVIE NIGHT OUT។”

ជាការកត់សម្គាល់ នីវៀ មេន នាំចូលដោយក្រុមហ៊ុន ឌីខេអេសអេច (ខេមបូឌា) អិលធីឌី ជាផលិតផល សម្រាប់បុរស ឈានមុខគេ និងមានការគ្រាំទ្រ យ៉ាងខ្លំាក្នុងប្រទេសកម្ពុជា។



បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]