រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តម៉ាកកាមរី ទំនើបស៊េរីថ្មីមួយ គ្រឿងជិះគ្នា៤នាក់ (ស្រីម្នាក់ និងបុរស៣នាក់) ទំនងទើបតែចេញពីក្លិប បានបើកទៅបុករះ រថយន្តកាមរីបាឡែន មួយគ្រឿងដែលចតស្ងៀម នៅខាងមុខផ្ទះបណ្តាល ឱ្យរងការខូចខាត និងបន្តទៅបុកកង់មួយគ្រឿងទៀត បណ្តាលឱ្យស្ត្រីម្នាក់រង របួសធ្ងន់ទាំងព្រឹក។

ករណីបុរសស្រវឹង ស្រាបើករថយន្តបុករះនៅ តាមផ្លូវនេះបានកើតឡើង កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២៦ មេសា ២០១៥ នៅខាងមុខ ភោជនីយដ្ឋានយីហោ ប៉ែន សុផានី ផ្ទះលេខ៣៩ ផ្លូវលេខ៤៦៦ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពី មន្ត្រីនគបាលម្នាក់ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក កាមរី ហាយព្រីដ ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២U-៥៨៨៥ មួយគ្រឿងដែលមាន ក្រុមយុវជនស្ទាវជិះ គ្នា៤នាក់ (ប្រុស៣នាក់ និងស្រីម្នាក់) បានធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើតយ៉ាងលឿន ក្នុងស្ថានភាពស្រវឹង លុះដល់ចំណុចកើត ហេតុក៏បានទៅបុករថយន្ត ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ ២P-៩៣៩៣ មួយគ្រឿងដែលចត ស្ងៀមនៅខាងមុខផ្ទះ និងបន្តទៅបុកស្ត្រីម្នាក់ ដែលកំពុងតែជិះកង់នៅ ខាងមុខផ្លោងទៅទើរលើកញ្ចក់រថយន្ត បណ្តាលឱ្យរងរបួសក្បាល ធ្ងន់ថែមទៀត។

ស្ត្រីជិះកង់រងគ្រោះត្រូវបានភាគី ម្ចាស់រថយន្តបង្កសងថ្លៃ ព្យាបាលរបួសចំនួន ២០០ដុល្លារដើម្បីបញ្ចប់រឿងនៅ នឹងកន្លែងកើតហេតុ ចំណែក ឯម្ចាស់រថយន្តម៉ាកកាមរី បាឡែនរងគ្រោះបានទាមទារសំណង ចំនួន២ពាន់ដុល្លារយក ទៅធ្វើការជួសជុល តែភាគីរថយន្តបង្កព្រមសងត្រឹមតែ ៨០០ដុល្លារប៉ុណ្ណោះ។

ដោយសារតែ ម្ចាស់រថយន្តទាំងពីរគ្រឿងធ្វើការ សម្រុះសម្រួលគ្នានៅនឹងកន្លែង កើតហេតុមិនត្រូវ ទើបរថយន្តទាំងពីរ គ្រឿងត្រូវបានស្ទូច យកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមនដើម្បីរង់ចាំធ្វើការ ដោះស្រាយគ្នាជា បន្តទៅទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]