ភ្នំពេញ ៖ រថយន្តម៉ាក BM មួយគ្រឿង បានបើកបុកម៉ូតូ បណ្តាល ឲ្យស្លាប់២នាក់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ កាលពីវេលាម៉ោង ៧៖១០នាទី យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅ តាមបណ្តោយ ផ្លូវជាតិលេខ៤ ចំណុច ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាល មូលដ្ឋាន ប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាង លើនេះ បានកើតឡើង រវាងរថយន្ត BM ពាក់ស្លាកលេខ ភ្នំពេញ 2U 9638 បានបុកម៉ូតូ ម៉ាកC125 សង់ប៊ិច សេរីឆ្នាំ២០១២ ពាក់ស្លាក លេខភ្នំពេញ 1BG 1217 ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះទី1 ឈ្មោះ សោម ឆក ភេទប្រុស អាយុ24ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅ ភូមិស្នូន ពេជ្រ សង្កាត់ កន្ទោក ជនរងគ្រោះទី2 មិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ ។

ដោយឡែក អ្នកបើកបររថយន្ត ជាជនជាតិចិន ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន រួចប្រគល់ជូនការិយាល័យ ចរាចរណ៍ ផ្លូវគោក ដើម្បីចាត់ការតាម ផ្លូវច្បាប់៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]