កំពង់ឆ្នាំងៈ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ និងមនុស្ស ប្រុស-ស្រី ចំនួន ៤នាក់ រងបួសធ្ងន់ ស្រាល ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ ចរាចរណ៍មួយ ដោយរថយន្ត បីគ្រឿង បុកគ្នា ពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១និង២១នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ ចំណុចលើ កំណាត់ ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិ ព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក អៀរ ប៊ុនធឿន នាយការិយាល័យចារចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាន អោយ ដឹងថា មុនពេលកើតហេតុគេសង្កេតឃើញរថយន្តនីសាន់ ពណ៌ទឹក ប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2E-8742 បើកបរក្នុង ល្បឿនលឿន ទិសដៅសំដៅ ទៅភ្នំពេញ ដល់ចំណុច កើតហេតុ  រ៉េចង្កេតទៅបុកនឹង រថយន្តក្រុងពណ៌ ក្រហមរបស់ ក្រុមហ៊ុន KSO ពាក់ស្លាកលេខ 3A-9544 ដែលបើកបរ ក្នុង ទិសដៅច្រាស់គ្នា ពេញទំហឹង ស្របពេល រថយន្ត រ៉េងរ៉ូវើ មួយគ្រឿងពាក់ ស្លាកលេខ បាត់ដំបង 2A-9988 ដែលគេស្គាល់ថា ជារថយន្តរបស់ លោក សុខ គង់ អភិបាលរង ខេត្តបាត់ដំបង បើកបរ ដោយឈ្មោះ ជីមវ៉ាន់ឌឿន អាយុ២២ឆ្នាំ មកដល់ រថយន្តនីសាន់ខ្ទាតមក បុកពេញ ទំហឹងតែម្តង ។  ជនរងគ្រោះ ដែលស្លាប់បាត់បង់ ជីវិតជាស្រ្តីម្នាក់ ដែលេជិះក្នុង រថយន្ត នីសាន់ មិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយ និងក្មេងចំនួន ២នាក់និងបុរសម្នាក់ ជាអ្នកបើកបរ រថយន្តនីសាន់ រងរបសធ្ងន់ដោយ ឡែកអ្នកបើកបរ រថយន្តរ៉េងរ៉ូវើ ឈ្មោះ ជីម វ៉ាន់ឌឿន រងរបួសស្រាល  ។

ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានយកមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង រីឯមធ្យោបាយ ទាំងអស់ត្រូវបានយកមករក្សាទុកនៅការិយាល័យ កណ្តាល សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ឆ្នាំង រងចាំការដោះ ស្រាយតាមនីតិវិធី ៕ 






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]