ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៦ និង៥០នាទីល្ងាច ថ្ងៃទី២៤ មេសា ២០១៥ ក្នុងពិធីឡើង គេហដ្ឋានរបស់ លោកឆេង វុទ្ធា ស្ថិតក្នុង ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន មានករណីផ្ទុះ ហិង្សាដោយចេតនា ដែលបង្កឡើងដោយ បុរសម្នាក់យក កែវស្រាវាយ ទៅលើស្ត្រីម្នាក់ ដែលជាស្ត្រីកំណាន់ របស់ឪពុកខ្លួនបណ្តាលឱ្យ បែកក្បាលហូរ ឈាមដេរជា ច្រើនថ្នេរ រួចបើក រថយន្តឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J5545 រត់គេចទៅ ដល់ចំណុច មាត់ស្ទឹងព្រៃប្រស់ ឃុំព្រៃព្រាល ស្រុកកំពង់ស្វាយ ទើបឈប់ រថយន្តចុះរត់ គេចខ្លួនបាត់។

ជនដែលវាយស្ត្រីកំណាន់ឪពុករបស់ខ្លួនឱ្យរបួស មានឈ្មោះ ចាន់ លាងហៃ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជា កូនបង្កើត របស់លោក ចាន់ កុកលន់ ថៅកែរោងម៉ាស៊ីនកិន ស្រូវ ស្ថិតនៅភូមិ- ឃុំកើតហេតុ ខាងលើ ចំណែកស្ត្រីរង គ្រោះឈ្មោះ ស៊ឹម ម៉ាលី អាយុ៤៩ឆ្នាំ ជាថៅកែរក ស៊ីទិញស្រូវ នៅភូម-ឃុំជាមួយគ្នា ដែលគេស្គាល់ថា ជាស្រីកំណាន់ ចិត្តរបស់ឪពុក ឈ្មោះ ចាន់ កុកលន់ ។ ស្ត្រីរូបនេះ ត្រូវកូនប្រុស លោកចាន់ កុកលន់ វាយមួយ កែវស្រាចំ កណ្តាលថ្ងាសបែក ហូរឈាមជោកពេញខ្លួន ។

ប្រភពបានឱ្យដឹងថា មូលហេតុដែលជនសង្ស័យបង្ករបួសស្នាម ដោយសារឈឺចិត្តជំនួសអ្នកម្តាយ របស់ខ្លួន ដែលធ្លាប់ តែរស់នៅ មានសេចក្តីសុខ ក្នុងរង្វង់គ្រួសារ លុះចាប់តាំងពីលោក ឪពុករូបនេះ បែកចិត្ត មានស្រីណាន់ ចិត្តខាង លើមក ក្នុងគ្រួសារនេះ ពុំមាន សេចក្តីសុខនោះទេ ធ្វើឲ្យភរិយា ដែលជា ប្រពន្ធស្រប ច្បាប់ឈឺចាប់គ្រាំគ្រា ចំណែកកូន ប្រុសពេល ឃើញម្តាយ កើតទុក្ខ ទ្រាំពុំបានត ទៅទៀត ក៏ពន្លះស្ត្រី ខាងលើមួយ កែវទុកជាការ ព្រមានទៅ។

ករណីខាងលើនេះភាគីទាំងសងខាងកំពុងតែរកមេធាវីរៀងៗខ្លួន៕                      



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]