រាជធានីភ្នំពេញ ៖ បុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងជាច្រើនលើកច្រើន សារហើយ តែមិនបាន សម្រេចដោយ សារតែឳពុករបស់ គេបានឃើញ និងជួយសង្គ្រោះ ទាន់ពេលវេលា បន្ទាប់ពីម្តាយ និងយាយបង្កើតរបស់គេ ទើបតែស្លាប់បានរយៈពេល២ថ្ងៃ។

ករណីប៉ុនប៉ងធ្វើអត្តឃាត ឯងនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៦ មេសា ២០១៥ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលេខ៥០៨ស្ទួន ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីបុរសវ័យចំណាស់ជាឪពុកបុរសរងគ្រោះបាន ប្រាប់ឱ្យដឹងថា កូនប្រុសរបស់គាត់ មានឈ្មោះស៊ឹម ឃឿន អាយុ៣៥ឆ្នាំ មុខរបរជា កម្មករលីសែង ហើយសព្វថ្ងៃរស់ នៅតែពីរនាក់ឪពុក និងកូន ។ មុនពេលកើតហេតុក្រោយ ពេលបាយរួច រូបគាត់បានចេញ ពីផ្ទះទៅផឹកកាហ្វេ បាត់ លុះគាត់ត្រឡប់មក ដល់ផ្ទះវិញក៏បានប្រទះឃើញ កូនប្រុសរបស់គាត់ កំពុងតែដេកបែកពពុះមាត់ ម្នាក់ឯងនៅលើផ្ទះ ដោយមានថ្នាំពេទ្យ មួយប្រអប់ និងទឹកសាប៊ូមួយផ្តិលផងដែរ។

ពេលដែលឃើញសភាពបែបនេះ រូបគាត់ក៏បានរត់ចេញមកក្រៅស្រែកឆោឡោឡើងឱ្យអ្នកភូមិមកជួយ មើល និងជួយសង្គ្រោះ។ តាមប្រភព ដដែល បាន ប្រាប់បន្តទៀតថា កាលពីថ្ងៃម្សិលមិញកូន ប្រុសរបស់គាត់រូប នេះបានព្យាយាមចង.កធ្វើ អត្តឃាតសម្លាប់ ខ្លួនឯងម្តងរួចមកហើយ តែរូបគាត់ បាន ដឹង និងហាមឃាត់ទាន់ពេលាវេលា។

លុះនៅព្រឹកថ្ងៃទី២៦ មេសា នេះ កូនប្រុសរបស់គាត់ក៏បាន ប៉ុនប៉ងសម្លាប់ខ្លួនដោយយកថូស្រាបៀរទៅ បោកនឹងក្បាលបែក ហូរឈាម ម្តងទៀត តែមិនស្លាប់ លុះមុនពេលកើតហេតុនេះ ឆ្លៀតពេលដែលគាត់ចេញ ទៅផឹកកាហ្វេបាត់ហើយ រូបគេនៅផ្ទះតែ ម្នាក់ឯងនោះ ក៏បានលេបថ្នាំ និងផឹក ទឹក សាប៊ូម្តងទៀត តែត្រូវរូបគាត់បានឃើញ និងដឹកយកទៅសង្គ្រោះនៅ មន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត ទាន់ពេល។

មូលហេតុដែលធ្វើឱ្យកូនប្រុសរបស់គាត់ ព្យាយាមធ្វើអត្តឃាតសម្លាប់ ខ្លួនឯងម្តងហើយម្តងទៀតបែបនេះ គឺដោយសារតែរូបគេ តូចចិត្តនឹង ម្តាយ របស់គេដែលមាន ជំងឺហើយស្លាប់ ចោលកាលពី២ថ្ងៃមុន មិនតែប៉ុណ្ណោះ មុនម្តាយរបស់គេស្លាប់ ប៉ុន្មានថ្ងៃមុននេះ យាយបង្កើត របស់គេ ក៏បាន ស្លាប់ នៅឯស្រុកកំណើតផងដែរ។

ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានឪពុក និងអ្នកភូមិបញ្ជូនតាម ម៉ូតូរ៉ឺម៉កកង់បី ទៅសង្គ្រោះនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត  ហើយ ថ្លៃសាហ៊ុយ ដែលដឹកជនរងគ្រោះទៅ សង្គ្រោះនោះត្រូវបានមន្ត្រី នគរបាលប៉ុស្តិ៍ផ្សារ ដើមថ្កូវជា អ្នកចេញជំនួស ដោយសារតែគ្រួសារ មួយនេះ រស់នៅមានភាពក្រីក្រ និងគ្មានលទ្ធភាពឡើយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]