ចិន៖ មានបុរសម្នាក់ បានយក អ្នកម្តាយចាស់ជរា តាមខ្លួនរហូត ទៅកន្លែងធ្វើការ ជារៀងរាល់ថ្ងៃ ដោយសារតែគ្មានអ្នកណា នៅផ្ទះមើលគាត់។

យោងតាមគេហទំព័រចិន បានឲ្យដឹងថា ឪពុករបស់លោក Lu Xincai បានស្លាប់ កាលពីដើមឆ្នាំ និងប្រពន្ធរបស់គាត់ បានទៅធ្វើការ នៅទីក្រុង មួយទៀត ហើយគ្មានអ្នកណា នៅមើលម្តាយចាស់ជរា មានជម្ងឺភ្លេចភ្លាំង វ័យ៨៤ឆ្នាំនៅផ្ទះ ដូច្នេះគាត់ក៏បានសម្រេចចិត្ត ដឹកម្តាយ ទៅកន្លែងធ្វើការ ជារៀបរាល់ថ្ងៃ ព្រោះគាត់អាចមើលថែ ម្តាយបានផងដែរ។

បន្ថែមពីនេះទៅទៀត លោក Lu Xincai ជាសន្តិសុខម្នាក់  ដែលតែងជិះម៉ូតូ ទៅកន្លែងធ្វើការ ចម្ងាយ៤គីឡូម៉ែត្រឯណោះ ហើយវិធីការពារ កុំឲ្យម្តាយ ធ្លាក់ពីលើម៉ូតូ គឺគាត់បានចងខ្សែម្តាយ ជាប់នឹងខ្លួន របស់គាត់ និងជាពិសេស ខ្លាចម្តាយ មានអារម្មណ៍មិនស្រណុកខ្លួន គាត់តែងជិះ ក្នុងល្បឿន យឺតៗ ហើយតែងតែនិយាយលេង ជាមួយនឹងម្តាយ ពេលកំពុងធ្វើដំណើរ ដើម្បីឲ្យសើចសប្បាយ ថែមទៀតផង។

ជាមួយគ្នានោះដែរ លោក Lu Xincai  បាននិយាយប្រាប់ អ្នកយកព័ត៌មានថា "នៅពេលខ្ញុំ បានឃើញម្តាយរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ធូរស្រាល ខ្ញុំចង់ឲ្យពេលវេលា ដើរយឺតៗ ដូច្នេះ ខ្ញុំអាច មានពេលច្រើន នៅជាមួយនឹងគាត់ ហើយកាលពីមុន ខ្ញុំជាផ្លែប៉ោម ក្នុងកែវភ្នែកម្តាយរបស់ខ្ញុំ  ប៉ុន្តែឥឡូវ នេះ គាត់ជាផ្លែប៉ោម សម្រាប់ខ្ញុំវិញ"



ទិដ្ឋភាព លោក Lu Xincai ដឹកម្តាយទៅ កន្លែងធ្វើការជាប្រចាំ

ប្រភព Shanghaiist

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]