ខេត្តស្វាយរៀង ៖ បុរសម្នាក់វ័យ២២ឆ្នាំ បានគិតខ្លីលេបថ្នាំ សម្លាប់ខ្លួនស្លាប់គួរ ឲ្យសង្វេគ ព្រោះតូចចិត្ត សង្សារទៅរៀបការ ជាមួយប្រុស ផ្សេង ចោលរូបគេ ហើយមុននឹង លេបថ្នាំសម្លាប់ខ្លួន យុវជនរងគ្រោះបាន សរសេរសំបុត្រមួយច្បាប់ ផ្ញើទុកឲ្យនារីជាសង្សារថា «ពេលអូន រៀបការរួច មកធ្វើបុណ្យឲ្យបងផង ចាំជួបគ្នាជាតិក្រោយ»។

យុវជនរងគ្រោះបានលេបថ្នាំសម្លាប់ខ្លួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ មេសា ២០១៥ នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ហើយ បានស្លាប់នៅ វេលាម៉ោង១២ និង៣០នាទីរំលង អាធ្រាតនៅមន្ទីរពេទ្យខេត្ត។ បើតាមមន្ត្រីកងរាជ អាវុធហត្ថស្រុកស្វាយទាប បានឲ្យដឹងថា បុរសគិត ខ្លីឈ្មោះជា សុភាន់ អាយុ២២ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ។

ប្រភពដដែលបន្តទៀតថា បុរសនេះធ្លាប់ បានរៀបការមាន ប្រពន្ធម្តងរួចមកហើយ ក៏ប៉ុន្តែមិនដឹង ជាមាន រឿងអ្វីទាស់ទែង ជាមួយប្រពន្ធទេ រៀបការមិនទាន់ បានប៉ុន្មានខែផងស្រាប់ តែស្ត្រីជាប្រពន្ធចុះ ចោលផ្ទះ ហើយទៅរស់នៅ ជាមួយឪពុកម្តាយវិញ អស់រយៈជិត៣ខែ មក ហើយ។

បើតាមពាក្យចចាមអារាមឲ្យដឹងថា មុនពេលបុរសគិត ខ្លីនេះរៀបការ គឺបានស្រឡាញ់ ជាមួយនារីម្នាក់ ឈ្មោះស្រីលក្ខ័ ពេល ទៅឃ្វាលក្របី ហើយបាន ជួបគ្នាក្នុងឆ្នាំ២០១២ កាលណោះ ស្រីលក្ខ័ មិនបានដឹងខ្លួនទេ ហើយម្យ៉ាងនាង ក៏នៅក្មេង បុរសគិតខ្លីក៏នៅក្មេង ហើយពួកគេ ទាក់ទងគ្នាធ្វើ ត្រឹមបងធម៌ប៉ុណ្ណោះ។

ប្រភពដដែល បន្តទៀតថា ក្រោយមកជនគិតខ្លី បានរៀបការ ជាមួយនារីផ្សេង ក៏ប៉ុន្តែហាក់បីដូច ជាមិនសូវចុះ សម្រុងនឹងគ្នាទេ គឺទំនងជា ការរៀបការ គ្រាន់តែបំពេញ មុខម្តាយឪពុក ការពិតរូបគេ នៅស្រឡាញ់ស្រីលក្ខ័ ហើយបានស្កាត់ ជួបជាមួយ ស្រីលក្ខ័ ជាញឹកញាប់ រហូត ប្រពន្ធដឹងក៏ចុះ ចោលត្រឡប់ ទៅរស់នៅផ្ទះ ឪពុកម្តាយគេវិញ មកដល់ពេលនេះ ជិត៣ខែមកហើយ ក៏ប៉ុន្តែស្រីលក្ខ័ មានបុរស ស្រឡាញ់ ច្រើនដោយ នាងមានសម្រស់ស្អាត ហើយក៏មាន បុរសម្នាក់ ចូលដណ្តឹងនិងរៀបការ កាលពីថ្ងៃទី២៤ មេសា ២០១៥កន្លងទៅ ទើបបុរស ខាងលើគិតខ្លី លេបថ្នាំសម្លាប់ ខ្លួនតែម្តង៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]