ម៉ិកស៊ិក៖ អំបូរត្រីឆ្លាម  ដ៏កម្រ បំផុតមួយ ត្រូវបាន ប្រទះឃើញ នៅក្បែរ ឈូងសមុទ្រ នៃប្រទេស ម៉ិកស៊ិក។ 


ត្រីឆ្លាមប្រភេទថ្មី ដែលតូច និងគួរឲ្យស្រលាញ់បំផុត

ត្រីឆ្លាមតូចល្អិតនេះ មានប្រវែងខ្លួនប្រមាណ ១៥សង់ទីម៉ែត្រ ត្រូវប្រទះឃើញ ក្នុងដំណើរសិក្សាស្រាវជ្រាវ មួយរបស់រដ្ឋាភិបាល កាលពីឆ្នាំ ២០១០ ដែលកាលណោះ ខ្លួនប្រាណ របស់វា បានកកជាមួយនឹងទឹកកក ហើយអ្នកជីវវិទូក៏បានធ្វើការ កំណត់ប្រភេទរបស់វា។

នៅក្នុងសប្តាហ៍នេះ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ត្រីឆ្លាមដែលរកឃើញកាលនោះ គឺជាត្រីឆ្លាម ដែលគេឲ្យ ឈ្មោះថា Pocket shark (ត្រីឆ្លាមមានប្រហោង លក្ខណៈដូចហោប៉ៅ នៅនឹងពោះ)។ ត្រីឆ្លាម Pocket លើកដំបូងបំផុត គឺរកឃើញកាលពី៣៦ ឆ្នាំមុន នៅមហាសមុទ្រ ប៉ាស៊ីហ្វិក ក្បែរឆ្នេរសមុទ្រនៃប្រទេស ប៉េរូ ហើយ ក៏ត្រូវបាន យកទៅតាំងនៅសារមន្ទីរនៃ ប្រទេសរុស្ស៊ី ចាប់តាំងពី ពេលនោះមក។ អ្វីដែលគួរឲ្យចំលែកនោះគឺ ប្រភេទត្រីឆ្លាមនេះ មានប្រហោងចំនួន ២ នៅបន្ទាប់ពី ព្រុយមុខរបស់វា ប៉ុន្តែអ្នកស្រាវជ្រាវ មិនដឹងថា ប្រហោងនោះ ប្រើសំរាប់ធ្វើអ្វីឡើយ។ យ៉ាងណាមិញ ប្រហោងនៅនឹងពោះ របស់វាមិនដូចជាប្រហោង ពោះសត្វកង់គូរូ ដែលទុកសំរាប់ដាក់កូននោះទេ។ វាក៏មានស្នាម នៅលើពោះ ដែលគេមិនធ្លាប់ឃើញមាន នៅលើត្រីឆ្លាម ផ្សេងទៀត ផងដែរ។ ត្រីឆ្លាម pocket ញី ជំទង់មានប្រវែងជាង ៤៣ សង់ទីម៉ែត្រ ដែលធ្វើឲ្យគេជឿជាក់ថាត្រីញី គឺមានខ្លួនវែងជាង ត្រីឈ្មោល៕


គេឲ្យ ឈ្មោះត្រីនេះថា Pocket shark (ត្រីឆ្លាមមានប្រហោង លក្ខណៈដូចហោប៉ៅនៅនឹងពោះ) 


គំនូរបង្ហាញពីផ្នែកផ្សេងៗរបស់ត្រីឆ្លាម Pocket shark 


អ្នកស្រាវជ្រាវ កំពុងធ្វើការ វាស់ប្រវែងត្រី ឆ្លាមPocket shark 


ត្រីឆ្លាម Pocket shark ឈ្មោល ត្រូវអ្នកស្រាវជ្រាវ គិតថាមានប្រវែង ខ្លីជាងត្រីឆ្លាមញី 

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]