រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានយក អាយផេត១គ្រឿង ទៅលក់នៅ កន្លែងទទួលទិញ-លក់ទូរស័ព្ទមួយ កន្លែងក្នុងតម្លៃ២៧០ដុល្លារ ដោយមិនចេះ មើលលុយក៏មិនបានពិនិត្យ មើលលុយនោះទេ ក៏ត្រូវអ្នកលក់លេង មួយក្បាច់យ៉ាងចាស់ដៃ បានឱ្យលុយដុល្លារ ក្លែងក្លាយទៅយុវជននោះ ដល់ទៅចំនួន២៣០ដុល្លារ រីឯលុយពិតមាន តែត្រឹមតែ៤០ដុល្លារតែប៉ុណ្ណោះ ធ្វើឱ្យយុវជននោះ និយាយមិនចេញ គិតតែ ពីយំបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី២៤ មេសា ២០១៥ ស្ថិតនៅក្នុងផ្សារព្រែ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ  ។

ប្រភពបានឱ្យដឹងថា បន្ទាប់ពីលក់បាន លុយដល់ដៃហើយ យុវជននោះបានដាក់ លុយនៅក្នុងហោប៉ៅខោ និងបានចាកចេញ ពីកន្លែងលក់ អាយផេតនោះ ដោយមិនបានដឹងថា មានរឿងអ្វីកើតឡើងឡើយ លុះក្រោយមកទើបដឹងថា លុយដែលខ្លួនលក់ អាយផេតនោះ សុទ្ធតែក្លែងក្លាយស្ទើរតែទាំងអស់ និងបានដឹងថា ចាញ់បោកគេ និងបានយកលុយ នោះទៅឱ្យអ្នកទិញវិញ ប៉ុន្តែត្រូវបានអ្នកទិញ មិនទទួលខុសត្រូវឡើយ ។

ដោយឈឺចិត្តពេក និងស្ដាយរបស់ផងនោះ យុវជនខាងលើបានស្រែក ទ្រហ៊ោយំលែងខ្មាស់អៀន អ្នកណាទាំងអស់ និងបន្ទោសខ្លួនឯងថា ជាមនុស្សល្ងង់ខ្លៅ មិនស្គាល់លុយពិត ឬក្លែងក្លាយ និងបានធ្វើដំណើរ ទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីប្ដឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ហើយត្រូវសមត្ថកិច្ចបានចុះ កាន់កន្លែងលក់ទូរស័ព្ទនោះភ្លាមៗ ប៉ុន្តែអត់ប្រយោជន៍នោះឡើយ ព្រោះអ្នកលក់បានបដិសេធន៍ និងបាន ទិញអាយ ផេតពីជនរងគ្រោះតាំងពីព្រឹក រហូតដល់ល្ងាច ទើបប្រាប់ថា ខ្លួនមិនបានធ្វើបែបនេះឡើយ ។

ទាក់ទិនទៅនឹងហេតុការណ៍នោះ ត្រូវសមត្ថកិច្ចមិនទាន់មានការ ជឿជាក់លើយុវជនខាងលើនោះ ចាញ់បោកអ្នកទិញ ទាំងស្រុងនោះទេ និងបានសង្ស័យថា ក្រោយពេលលក់បានលុយ យុវជននោះចូលកន្លែងណាមួយ ហើយត្រូវបានគេលួច បន្លំយកលុយក្លែងក្លាយ ដូរដាក់យក លុយពិត ទៅវិញ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]