រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើករថយន្ត ម្នាក់ត្រូវបានគេស្គាល់ថាជាតារា សម្តែងកាយវិការខារ៉ាអូខេ និងភាពយន្ត បានបើករថយន្តដឹកតារាចម្រៀងស្រីម្នាក់ បុករថយន្តបុកគូទ រថយន្តកាមរីឆ្លាម ធ្វើឲ្យក្រពិតនៅស្តុបដេកាសេ តាមបណ្តោយ មហាវិថីព្រះមុនីវង្ស កែងផ្លូវ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ។

សាក្សីឃើញ ហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក ឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2C-9494 ជិះគ្នា២នាក់ ដែលមានឈ្មោះសុវណ្ណ មករា ជាតារាសម្តែងកាយវិការ និងខារ៉ាអូខេ និងនារីម្នាក់រួមដំណើរ មានឈ្មោះឈិន សុធារី ជាអ្នកចំរៀង និងជាអតីតពិធី ការិនីនៅប៉ុស្តិ៍លេខ៥ បើកបរតាម ផ្លូវលេខ១១០ ពីកើតទៅលិច ស្របគ្នាជាមួយ រថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-8224 ជិះជា លក្ខណៈគ្រួសារ ។ លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តតារាសម្តែង បុកពីក្រោយរយន្តកាមរីឆ្លាមនោះ ក្រពិតគូទក្រោយតែម្តង ។

បើតាមសម្តី របស់ម្ចាស់រថយន្តកាមរីឆ្លាមបាន ប្រាប់សមត្ថកិច្ចថា គាត់កំពុងតែ ឈប់រង់ចាំស្តុប ស្រាប់តែរថយន្ត បង្កបើកបុកគាត់ពីក្រោយ តែម្តង ។ ចំណែកអ្នកបើរថយន្ត បង្កដែលជាតារាសម្តែង នោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ រវល់តែងាកមើលគ្រោះថ្នាក់ ចរាចរណ៍ ដែលគេកំពុងតែចរចាគ្នា នៅចិញ្ចើមផ្លូវនៅក្បែរ ស្តុបដេកាសេ ហើយម្យ៉ាងទៀតរថយន្ត កាមរីឆ្លាមមកដល់ស្តុបចង់ បត់ឆ្វេងបន្តិច ចង់ឈប់បន្តិច ទើបរថយន្ត របស់គាត់បុកបែបនេះ ។

ក្រោយពេលកើត ហេតុតារាសម្តែងបានចុះទៅ សុំទោសម្ចាស់រថយន្ត កាមរីឆ្លាម ហើយសុំជួសជុល ការខូចខាតទាំង អស់ឡើងវិញ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]