ចិន៖ សកម្មភាពរបស់ និស្សិតប្រុសជាច្រើននាក់ ដែលបានសហការគ្នា ដើម្បីជួយសង្គ្រោះជីវិត  និស្សិតស្រីម្នាក់ ដែលប៉ុនប៉ងលោតសម្លាប់ខ្លួន បានល្បីពេញអ៊ីនធើណេត។

ប្រភពព័ត៌មាន បានឲ្យដឹង កាលពីថ្ងៃទី ២៣ មេសានេះថា និស្សិតស្រីម្នាក់ ត្រូវបានគេប្រទះឃើញ បម្រុងលោតសម្លាប់ខ្លួន ពីលើដំបូល អគារ នៃ សាកលវិទ្យាល័យ Beifang  ក្នុងទីក្រុង Yunchuan ។ បើតាម សាក្សីម្នាក់ ឈ្មោះ ស៊ាង មីង ដែលឃើញហេតុការណ៍ផ្ទាល់ ឲ្យដឹងថា ភ្លាមៗនោះ និស្សិតប្រុសជាច្រើននាក់ បានសហការគ្នា ចូលទៅ រុញកង់ជាច្រើនគ្រឿង ចេញពីកន្លែងដែល និស្សិតស្រី បម្រុងលោតចុះមក ហើយ ពួកគេក៏រត់ទៅ យកពូក ប្រហែល ២០ និងកាន់បន្តគ្នាធ្វើ ដូចជាសំណាញ់ ដើម្បីជួយចាំ ត្រងនិស្សិតស្រីនោះ នៅខាងក្រោម។

យ៉ាងណាមិញ ក្រុមអ្នកជួយសង្គ្រោះ បានទៅដល់កន្លែងកើតហេតុ ចំណែគនិស្សិតស្រី ដែលប៉ុនប៉ង លោតពីលើអគារ ត្រូវបាន ជួយសង្គ្រោះ ដោយគ្រូបង្រៀនម្នាក់ ទៅទាញយកចុះ ពីលើដំបូលអគារនោះ។ និស្សិតស្រីប៉ងលោតសម្លាប់ខ្លួន រូបនោះ ត្រូវបានកំណត់អត្តសញ្ញាណ ដឹងថា ជានិស្សិត ឆ្នាំទី១ ហើយចង់សម្លាប់ខ្លួន ដោយសារមានវិបត្តិស្នេហា ។

គួរបញ្ជាក់ដែរថា អ្នកលេងបណ្តាញអ៊ីនធើណែត បានបញ្ចេញមតិ កោតសរសើរ និងគាំទ្រ ទៅលើសកម្មភាព ចេះជួយយកអាសារ គ្នា របស់ក្រុមនិស្សិតប្រុស ទាំងអស់នោះជាខ្លាំង ៕


និស្សិតស្រី ដែលបម្រុងចង់លោត សម្លាប់ខ្លួន




សកម្មភាព របស់និស្សិតប្រុសសហការគ្នា ជួយនិស្សិតស្រីម្នាក់

ប្រភព shanghaiist

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]