បរទេស ៖ ពិតណាស់ សម្រាប់មនុស្សស្រីភាគច្រើន បើសិនជាត្រូវមិត្តប្រុសបោកប្រាស់ លួចលាក់មានស្រីផ្សេង ធ្វើឲ្យនាងឈឺចិត្តហើយ ប្រហែលជាអង្គុយកើតទុក្ខ យំខ្សឹកខ្សូលម្នាក់ឯង ដោយមិនចង់ចេញទៅក្រៅឡើយ។ យ៉ាងណាមិញ សម្រាប់នារីម្នាក់នេះវិញ មិនបានធ្វើដូច្នោះឡើយ គឺនាងបានសងសឹកមិត្តប្រុស ផិតក្បត់របស់ខ្លួន ដោយបង្ហោះវីដេអូ ដ៏នឹកស្មានមិនដល់មួយ នៅលើអ៊ិនធើណែត។

ក្នុងវីដេអូដែលនាង ថតដើម្បីសងសឹកនឹង អតីតមិត្តប្រុសនោះ គឺនាង បានដេក ជាមួយប្រុសផ្សេង ដោយអាក្រាតកាយ នៅលើគ្រែតែមួយ ពោរពេញដោយស្នាមញញឹម ទាំងពីរនាក់តែម្តង។ នាងបាននិយាយទៅ កាន់អតីតមិត្តប្រុសរបស់នាងថា នាងក៏បានបោកប្រាស់ រូបគេដែរ។ ដើម្បីបញ្ជាក់ប្រាប់ អតីតមិត្តប្រុស ថានាងកំពុងមានសេចក្តីសុខ ជាមួយដៃគូថ្មី នាងក៏ចាប់ផ្តើម កៀកកើយ អោបថើប បុរសនោះ យ៉ាងផ្អែមល្ហែម តែម្តង។

ទោះជាយ៉ាងណា នេះមិនមែនជា សកម្មភាព ដែលគប្បីយកតម្រាប់ឡើយ ប៉ុន្តែ ជាសារ ដាស់តឿន ទៅដល់យុវវ័យ ឲ្យបានឃើញ អំពីទង្វើ មិនសមរម្យ ដែលអាចកើតឡើង ដោយមិនមានការខ្មាសអៀន ព្រោះតែ រឿងរ៉ាវ ក្បត់ចិត្តគ្នាទៅវិញទៅមកនេះ៕

វីដេអូដែលល្បី បង្ហោះលើអ៊ិនធើណែត និងសារព័ត៌មានបរទេស៖

ប្រភព ៖ Mirror

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]