បន្ទាយមានជ័យ ៖ ទាហានថៃដែលឈរជើង នៅទល់មុខច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥នេះ បានឃាត់រថយន្តមួយគ្រឿង ដែលមានអ្នកបើកជាជនជាតិខ្មែរ លួចដឹករូបបដិមា ៣អង្គ រួចហើយប្រគល់អ្នកបើករថយន្ត ដែលជាមន្រ្តី យោធា បម្រើការងារនៅ យោធភូមិភាគទី៥ និងរថយន្ត មកឲ្យនគរបាលនៅប៉ុស្តិ៍ បឹងត្រកួន រីឯរូបបដិមា ត្រូវភាគីថៃរក្សា ទុកនៅទីនោះ ។

មន្រ្តីនគរបាលនៅប៉ុស្តិ៍បឹងត្រកួន បានឲ្យដឹងថា ទាហានថៃបានប្រគល់រថយន្ត និងអ្នកបើកជាជនជាតិខ្មែរ ឈ្មោះ សឿន អឿន ជាមន្រ្តីស៊ើបការណ៍ ស្រាវជ្រាវនៃយោធភូមិភាគទី៥ ខណៈដែលរូបបដិមា ត្រូវបានពួកគេរក្សាទុកនៅទីនោះ។

បច្ចុប្បន្នអ្នកបើករថយន្តរូបនេះ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងមានវិធានការតាមផ្លូវច្បាប់ បន្តទៀត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]