អារ៉ាប់រួម៖ រូបថតជាច្រើនសន្លឹក រំលេចនូវទិដ្ឋភាព ក្នុងបន្ទប់សណ្ឋាគារ លំដាប់ថ្លៃក្នុង ទីក្រុងឌូបៃ ជាពិសេសនោះគឺ បន្ទប់ក្រោមទឹក ដែលអាចមើលឃើញ យ៉ាងច្បាស់នូវ ទេសភាព ក្រោមសមុទ្រ ក៏ដូចជា សត្វត្រីតូចធំ កំពុងទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង។

រូបភាពទាំងនោះ គឺបានបង្ហាញយ៉ាងច្បាស់ នូវទិដ្ឋភាពនៃ បន្ទប់ដែលមាន តម្លៃថ្លៃកប់ពពក របស់សណ្ឋាគារ Atlantis លំដាប់ផ្កាយ៥ ដែលស្ថិតនៅក្នុង ទីក្រុងឌូបៃ នៃសហព័ន្ធ អេមីរ៉ាត អារ៉ាប់រួម។ អ្វីដែលពិសេសនោះ គឺទិដ្ឋភាពទាំង ខាងក្នុងនិង ខាងក្រៅបន្ទប់ ដែលស្ថិតនៅក្រោម បាតសមុទ្រ បានផ្តល់ អារម្មណ៍ដ៏ពិសេស ទៅដល់ភ្ញៀវដែល បានចូលទៅស្នាក់នៅ លើសពីនេះទៀត ពួកគេ ក៏អាចស្រូបយក អារម្មណ៍ពិតៗ ពីធម្មជាតិ នៅក្រោមបាតសមុទ្រ ព្រមទាំងអាច ទស្សនាបាននូវ ជីវិតសត្វ ដែលរស់នៅ ក្រោមសមុទ្រ ជាង៦៥,០០០ប្រភេទ ផងដែរ។

សម្រាប់បន្ទប់ស្នាក់នៅ វិញមានបំពាក់ នូវបរិក្ខារយ៉ាង ល្អទំនើបនិង ធំទូលាយដែល ផ្តល់នូវផាសុកភាព ទៅដល់ភ្ញៀវ ដែលចូលស្នាក់នៅ បើតាមការបញ្ជាក់ បានឲ្យថាបន្ទប់ នីមួយៗមាន តម្លៃធម្មតាគឺ មិនលើសពី ៨,២០០ដុល្លារ ក្នុង១យប់ឡើយ៕

តោះចង់ដឹងថា តើទិដ្ឋភាពបន្ទប់ លំដាប់ខ្ពស់ ថ្លៃកប់ពពកនោះ យ៉ាងណាសូម ទស្សនារូបភាព ទាំងអស់គ្នា៖







ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]