ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអ្នកបោសសំអាត ដងផ្លូវបានប្រទះឃើញ រថយន្តមួយគ្រឿង ម៉ាកកាមរីគូថស្វិទ ត្រូវបានគេយក ទៅផ្លុងចោល នៅខាងមុខព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញ កាលពីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ គេមិនដឹងថា ម្ចាស់រថយន្ត នេះទុកចោល ជាបណ្តោះអាសន្ន ឬមួយក៏ ចោរលួចឬប្លន់ គេបានមកពីណា ជិះគេចខ្លួនមិនរួច ហើយចតចោលនោះទេ រហូតដល់ ព្រឹកថ្ងៃទី២៥ ខែមេសា ទើបប្រជាពលរដ្ឋរាយការណ៍ ប្រាប់នគរបាលឲ្យ មកពិនិត្យមើល ។

ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋ បាននិយាយថា រថយន្តមួយគ្រឿងនេះ ម៉ាកកាមរីគូថស្វិត ពណ៌ស ពាក់ស្លាកលេខ គ ៧៧៧៥ ភព២ ចំណែកឯម្ចាស់វិញ ពុំត្រូវបានគេ ស្គាល់អត្តសញ្ញាណ នោះទេ ។

ប្រភពបានបន្តទៀតថា កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៣ រូបគាត់បានមក បោសសំរាមនៅម្តុំនេះ រួចក៏បានឃើញ រថយន្តមួយគ្រឿង នេះចតចោលនៅទីនេះ រហូតដល់ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ នៅតែឃើញរថយន្ត ចតចោលនៅកន្លែងដដែល ទើបរូបគាត់ និងសន្តិសុខ បានដែលយាមនៅក្បែរ នោះបានរាយការណ៍ ជូនទៅនគរបាល មូលដ្ឋានឲ្យចុះមក ពិនិត្យមើល ។

ប្រជាពលរដ្ឋដែលឃើញ ហេតុការណ៍ បាននិយាយថា រថយន្តមួយគ្រឿង នេះគេមិនដឹងថា ម្ចាស់រថយន្ត មានរវល់ទៅ ណាឆ្ងាយ ឬមួយក៏ក្រុមចោរប្លន់ ឬចោរលួចបានហើយ គេចខ្លួនមិនរួច បើកយកមកទុក ចោលនៅទីនេះតែម្តងទៅ ប៉ុន្តែទោះបីជា យ៉ាងណាក៏ពុំមាន ប្រភពមួយណាបញ្ជាក់ឲ្យ បានច្បាស់ អំពីមូលហេតុ នៃការទុករថយន្តនេះ ចោលនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]