បាត់ដំបង៖ យាយរវល់ទៅផ្សារ ទុកចៅនៅផ្ទះម្នាក់ឯង ក្មេងរពិសដៃ បង្កាត់ភ្លើងលេង បណ្តាលឲ្យ ឆេះផ្ទះម៉ត់ កាលពីវេលាម៉ោង ១៦និង២០នាទី ល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ត្រង់ចំនុចក្រុមទី៣ ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោក សោម រ៉ាវុធ មន្រ្តីអាវុធហត្ថ ស្រុកមោងឬស្សី បានឲ្យដឹងថា កាលពីវេលាម៉ោង ១៦និង២០នាទី ល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ត្រង់ចំនុចក្រុមទី៣ ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោកបានបន្តថា ផ្ទះដែលអគ្គិភ័យ បំផ្លាញខាងលើមាន ទំហំ០៣មx០៤ម ជញ្ជាំងធ្វើអំពីស្លឹកត្នោត និងប្រក់ស្បូវ សង់ផ្ទាល់លើដី ធ្វើឲ្យបាត់បង់ខូចខាត ក្នុងផ្ទះទាំងស្រុង សម្ភារ:រួមមាន: អង្ករ១០០kg អាគុយ ០១ ក្បាលCD ចំនួន០១ មុងភួយនិងចានឆ្នាំង សម្ភារ:មួយចំនួនទៀត ។‌

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះ វ៉ាន់ វ៉ុន ភេទស្រី អាយុ៦២ឆ្នាំ ចាស់ជរារស់ នៅចំនុចកើតហេតុខាងលើ ។ ករណីនេះដោយសារតែ ចៅបង្កាត់អាយុ០៥ឆ្នាំ បង្កាត់ភ្លើងលេង បណ្តាលអោយឆាបឆេះផ្ទះតែម្តង ក្នុងខណៈពេលយាយ ទៅផ្សារទិញម្ហូប ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]