ខេត្តរតនគិរី ៖ បើតាមព័ត៌មាន ពីលោកចាន់ ណារិទ្ធ អធិការរងស្រុកលំផាត់ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះខេង ដាវ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិទំពួន ជាកសិករ មានទីលំនៅក្នុងភូមិព្រួក ឃុំប៉ាតេ ស្រុកលំផាត់ បានពុល គីង្គក់ស្លាប់ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី២៣ មេសា ២០១៥ ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាន យកការុងដើរ ទៅចាប់គីង្គក់ បាន៤-៥ក្បាល រួចយកមក ស្ងោរធ្វើជាម្ហូប រួមមាន ទាំងពងគីង្គក់ ផងដែរ ដោយហូបបាន កន្លះម៉ោង ជនរងគ្រោះក៏មាន អាការៈក្អួតប្រកាច់ ហើយត្រូវ ក្រុមគ្រួសារឃើញដូច្នេះ គាត់ក៏បាន បញ្ជូន ជនរងគ្រោះទៅ មណ្ឌលសុខភាពស្រុក តែជាអកុសល ជនរងគ្រោះក៏បានដាច់ ខ្យល់ស្លាប់ទៅហើយ ។

បើតាមព័ត៌មាន ពីមន្ត្រីពេទ្យឱ្យដឹងថា បុរសដែល ហូបគីង្គក់ពុលនេះ មកពីក្រុមគ្រួសារ បញ្ជូនមកយឺត ពេក ទើបគ្រូពេទ្យជួយមិន កើត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]