ភ្នំពេញ៖ រឿងអ្នកចម្បាំង អេវេនចឺ : យុគសម័យអាដ្រន័ ( Marvel’s The Avengers : Age of Ultron ) ជាស្នាដៃនិពន្ធរបស់ អ្នកដឹកនាំរឿង Joss Whedon ដែលលោក គឺជាមនុស្សម្នាក់ ក្នុងចំណោម អ្នកផលិតភាពយន្ត ដ៏ល្បីល្បាញ របស់ហូលីវូដ។

សមិទ្ធិផលរបស់ អ្នកដឹកនាំរឿងរូបនេះ មានរឿង Marvel’s The Avengers ដែល បានចាក់បញ្ចាំង កាលពីឆ្នាំ ២០១២ ដែលរក ចំណូលបាន ដល់ទៅ ២០៧.៤លាន ដុល្លារអាមេរិក ក្នុងអំឡុងពេល តែ ៣សប្តាហ៍ដំបូង ហើយ រកចំណូលបាន សរុប ដល់ទៅ ១.៥ ពាន់លានដុល្លារ ដែលជាចំណូល មកពីជុំវិញ ពិភពលោក ។

សំរាប់ រឿងអ្នកចម្បាំង អេវេនចឺ : យុគសម័យអាដ្រន័ ( Marvel’s The Avengers : Age of Ultron )  នឹង ត្រូវចាក់បញ្ចាំងក្នុង ប្រទេសកម្ពុជា  ស្របពេល គ្នា នឹងនៅរោងភាពយន្ត នានា នៅសហរដ្ឋអាមេរិក ក្នុងថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៥ នេះ  ពិតជាខ្សែភាពយន្ត ដ៏ ជក់ចិត្តដិតអារម្មណ៍ ប្រចាំឆ្នាំ ដោយមាន ឈុតវាយប្រហារ គ្នា ចាប់តាំងពី ផ្តើមសាច់រឿង រហូតដល់ បញ្ចប់សាច់រឿង ។

ភាពយន្ត Avengers : Age of Ultron វគ្គថ្មីនេះ និយាយអំពី ការបង្កើត កម្មវិធីថ្មី មួយរបស់ Tony Stark ហៅថា Peacekeeping Program ដែលគ្មានចលនា តែបានខុស ពីការស្មានទុក ហើយ បានប្រែទៅ ជាអាក្រក់វិញ ។ ពេលនោះគឺជា ពេលដែល វីរជន ដ៏ អង់អាច របស់ ផែនដី ត្រូវបានមក ជួបជុំគ្នា ម្តងទៀត ដើម្បីកំណត់ ជោគវាសនា នៃសុវត្ថិភាព របស់ភពផែនដី ដោយ ក្នុងនោះរួមមាន Iron Man, Captain American , Thor, The Incredible Hulk, Black Widow និង Hawkeye ជាដើម។

ស្របពេលជាមួយ ដែល Ultron ត្រូវបាន លេចរូបរាងឡើង The Avengers ត្រូវតែចាប់ផ្តើម  សកម្មភាព និង បញ្ឈប់គម្រោង អាក្រក់ ដែលនឹកស្មាន មិនដល់ របស់ Ultron ឲ្យ បាន មុនភាពអវសាន្ត របស់ ផែនដី មកដល់ ដែលនេះ គឺជា ការផ្សងព្រេងថ្មីមួយ ទៀត របស់ពួកគេ ៕

ទស្សនាឈុតខ្លី (Trailer ) របស់រឿង The Avengers : Age of Ultron ខាងក្រោមនេះ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]