អាមេរិក៖ ស្តេចប្រដាល់ សញ្ជាតិអាមេរិក Floyd Mayweather ដែលរកចំនូល បានយ៉ាងច្រើនសន្ធឹកសន្ធាប់ តែងចំណាយលុយ លើការទិញ រថយន្តសេរ៊ីទំនើបៗ។


Floyd Mayweather នឹងរថយន្តសេរ៊ីទំនើបរបស់គេ

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ ESPN កីឡាករ Mayweather បានបង្ហើបឲ្យដឹងថា គាត់បានចំនាយលុយជាង ១៥លានដុល្លារអាមេរិកហើយ លើរថយន្តទំនើប ដោយត្រឹមទិញយកមកទុកចោល ក្នុងឃ្លាំង នៅឯភូមិគ្រឹះ ក្នុងរដ្ឋ Las Vegas ប៉ុណ្ណោះ មិនដែល បានជិះម្តងណាឡើយ។ 

អ្នកជំនួញលើរថយន្តម្នាក់ឈ្មោះ Josh Towbin បានចេញមកបកស្រាយលំអិត ពីការចំណាយលុយ លើរថយន្តទំនើបៗ របស់សេដ្ឋីអ្នកប្រដាល់ ខាងលើ យ៉ាងគួរឲ្យភ្ញាក់ផ្អើលបំផុត។ លោក Towbin បានឲ្យដឹងថា រយៈពេលជាង១៨ ឆ្នាំមកនេះ Mayweather បានទិញរថយន្តទំនើប ជាង ១០០ គ្រឿងហើយ ពីរូបលោក។ លោកបន្តថា ក្នុងចំណោមរថយន្តដ៏ច្រើនទាំងនោះ មានរថយន្ត Rolls-Royce ចំនួន ១៦គ្រឿង ក្នុងនោះរាល់ការទិញម្តងៗ Mayweather ចូលចិត្តចំនាយលុយ សុទ្ធភ្លាមៗ ដោយដាក់ក្នុងកាបូប។

ក្រុមហ៊ុនលក់រថយន្តឈ្មោះ Towbin Motorcars បានប្រាប់ឲ្យដឹងថា ក្រុមអ្នកជួញរថយន្ត របស់ពួកគេ បានទិញម៉ាស៊ីនរាប់លុយ សេរ៊ីថ្មីមកប្រើ សំរាប់ទុករាប់លុយរបស់ Mayweather ដោយសារតែម៉ាស៊ីនចាស់ ប្រើប្រាស់លែងកើត។ អតីតជំនួយការ របស់កីឡាករ Mayweather បានបង្ហើបអាថិ័កំបាំងផ្សេងទៀត របស់សេ្តចប្រដាល់រូបនោះថា Mayweather តែងតែចូលចិត្តទៅដកលុយ ពីធនាគារ នៅពេលដែលធនាគារ ជិតដល់ម៉ោង ឈប់ឲ្យអតិថិជន ដកប្រាក់ដែលមានចំនួនច្រើន មួយទៀតគឺគេតែងតែ ទៅទិញរថយន្ត នៅពេលណាដែលគេចង់ ដោយមិនគោរពម៉ោងបើក ឬបិទរបស់ហាងលក់ រថយន្តនោះទេ។


អ្នកជំនួញលើរថយន្តឈ្មោះ Josh Towbin

យើងមិនអាចដឹងទេថា ពេលណា Mayweather មកហាងលក់រថយន្តឡើយ ពេលខ្លះគេអាចមកហាង នៅពាក់កណ្តាលអធ្រាតក៏មាន។ មានពេលមួយ Mayweather បានទូរស័ព្ទមកហាងនៅម៉ោង ២ភ្លឺ។ ពួកយើងរីករាយ នឹងទទួលបើកហាងស្វាគមន៍គាត់ ហើយគាត់ក៏បានទិញ រថយន្តចំនួន២គ្រឿងយកទៅ ” លោក Towbin បានប្រាប់យ៉ាងដូច្នេះ។

គេមិនច្បាស់នោះទេ ថាតើ កីឡាករ Mayweather មានរថយន្តចំនួនប៉ុន្មាន គ្រឿងនោះទេ ប៉ុន្តែបើតាមការបង្ហាញរបស់គេ ជាមួយទូរទស្សន៍ ESPN ឃើញថា Mayweather មានរថយន្ត Ferrari ចំនួន ២គ្រឿង, Bugattis ចំនួន៣គ្រឿង, Lamborghini ចំនួន១គ្រឿង និង McLaren ចំនួន១ គ្រឿង ក្នុងនោះរថយន្ត Bugattis ក្នុង១គ្រឿងៗ អាចមានតំលៃជាង ២លានដុល្លារអាមេរិក៕


រថយន្តទំនើបៗ របស់ Mayweather ដែលទិញយកមកទុកចោលនៅភូមិគ្រឹះរបស់គេ


Mayweather មានទំលាប់ ទៅដកលុយដ៏ច្រើន របស់ខ្លួន នៅពេលដែល ធនាគារ ជិតដល់ម៉ោងបិទ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]