អង់គ្លេស៖ វាជារឿង ដ៏គួរឲ្យភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ បន្ទាប់ពីមាន និស្សិតម្នាក់មិន ខំប្រឹងរៀនសូត្រ បែរជាបែកគំនិត លួចចូល Hack ក្នុងប្រព័ន្ធទិន្នន័យ កុំព្យូទ័ររបស់សាលា ដើម្បីកែពិន្ទុ ខ្លួនឯងឲ្យ កាន់តែខ្ពស់ តែចុងក្រោយ ត្រូវបែកការណ៍ អស់លក្ខណ៍ត្រូវ ជាប់ពន្ធនាគារ ទាំងវ័យក្មេង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា និស្សិតម្នាក់នោះ មានឈ្មោះ Imran Uddin វ័យ២៥ឆ្នាំ ជានិស្សិតផ្នែក វិទ្យាសាស្ត្រនៃ សាកលវិទ្យាល័យ Birmingham របស់ប្រទេស អង់គ្លេស បានប្រើប្រាស់ វិធីម្យ៉ាងដើម្បីលួច Hack ចូលក្នុងប្រព័ន្ធ កុំព្យូទ័ររបស់ សាលាក្នុងបំណង លួចកែពិន្ទុ របស់ខ្លួន ឲ្យបានច្រើន ខុសពីការពិត។


វិធីសាស្ត្រ របស់ Udin ក្នុងការតាមដាន លេខសំងាត់ និង Hack ចូលប្រព័ន្ធ ទិន្នន័យរបស់ សាលា

វិធីដែល Uddin ប្រើនោះគឺ រូបគេបាន ទិញឧបករណ៍ តាមដានក្តារចុច មួយប្រភេទ នៅតាមអ៊ិនធើណេត ហើយក្រោយមក រូបគេក៏បាន លួចលាក់ភ្ជាប់ វាជាមួយនឹង កុំព្យូទ័រ របស់សាលា។ តាមរយៈសមត្ថភាព របស់ឧបករណ៍នេះ វាអាចចាប់ដឹង នូវលំដាប់លំដោយ នៃចលនា ក្តារចុចទាំងនោះ នៅពេលដែល បុគ្គលិកខាងសាលា ប្រើប្រាស់ ដូច្នេះហើយ រូបគេអាច ដឹងយ៉ាងងាយ នូវលេខសំងាត់ សម្រាប់ចូល ក្នុងប្រព័ន្ធ ទិន្នន័យរបស់ សាលាព្រមទាំង ធ្វើការផ្លាស់ប្តូរ ពិន្ទុកិច្ចការ របស់គេ ឲ្យកាន់តែខ្ពស់ ជាងមុន សរុបទាំងអស់ Uddin បានកែពិន្ទុ ទៅលើកិច្ចការ របស់គេចំនួន ៥មុខវិជ្ជា ដោយកែពី ពិន្ទុដែលធ្លាក់ ឲ្យមកស្ថិតនៅ ក្នុងកម្រិតខ្ពស់ លំដាប់ទី១វិញ។

យ៉ាងណាមិញ ផែនការនិង ទង្វើរបស់និស្សិត ម្នាក់នេះមិនអាច លាក់ជិតនោះទេ ក្រោយពីមាន ការសង្ស័យ ពីខាងសាលារួចមក ក៏មានការបង្កើត ឲ្យមានការស៊ើបអង្កេត មួយជុំវិញរឿងរ៉ាវ មួយនេះ រួចក៏បានរកឃើញថា Uddin ពិតជាបានធ្វើ ការក្លែងបន្លំ ពិន្ទុដោយការ Hack ចូលក្នុង ប្រព័ន្ធទិន្នន័យ របស់សាលា នេះពិតមែន។


រូបថតរបស់ Uddin ជាសិស្សដែល បែកគំនិតលួច Hack ចូលក្នុងប្រព័ន្ធ ទិន្នន័យរបស់សាលា ដើម្បីកែពិន្ទុ របស់ខ្លួន

លើសពីនេះទៀត កាលពីថ្ងៃព្រហស្បត៍ មុននេះតុលាការក្រុង Birmingham ក៏បានធ្វើការ សម្រេចទោស ទៅលើ Uddin ឲ្យជាប់ពន្ធនាគារ រយៈពេល៤ខែ ក្រោមការចោទ ប្រកាន់ចំនួន ៦ករណី ក្នុងនោះមានករណី បន្លំបោកប្រាស់ ផងដែរ។

នេះគឺជាករណី ដ៏កម្រនិង មិនធ្លាប់មាន ពីមុនមក ព្រោះតែមាននិស្សិត ថ្លើមធំហ៊ានលួច Hack ចូលក្នុងប្រព័ន្ធ ទិន្នន័យកុំព្យូទ័រ របស់សាលា ដើម្បីកែពិន្ទុ ដោយឯកឯង៕


សាកលវិទ្យាល័យ Birmingham ជាកន្លែងដែល Uddin សិក្សា

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]