រាជធានីភ្នំពេញ ៖ មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ ខណៈនារី វ័យក្មេង២នាក់ បានវាយប្រតាយ ប្រតប់គ្នា ធ្វើឱ្យដំណើរ តាមផ្លូវ នាំគ្នាមក ចោមរោមមើល ដោយសារតែ រឿងធ្លាប់ជួលបន្ទប់ រស់នៅជាមួយគ្នា ហើយនារីម្នាក់ លួចយកទូរស័ព្ទដៃ មួយគ្រឿង របស់អ្នកដែល នៅជាមួយ ហើយគេចខ្លួន រយៈពេល ជាង២ខែមក ទើបតែជួប កាលពីវេលា ម៉ោង០១ និង៤៥នាទីរសៀល ថ្ងៃទី២៤ មេសា ២០១៥ ស្ថិតនៅខាងមុខ ផ្ទះសំណាក់ «វល្លិ៍មាន» លើផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មាននារី២នាក់ បានឈរឈ្លោះប្រកែកគ្នា រឿងទូរស័ព្ទដៃ យ៉ាងតឹងសរសៃ.ក ហើយបន្តិច ក្រោយមក ស្រាប់តែពួកគេ ទាំង២នាក់ បើកការប្រយុទ្ធគ្នា យ៉ាងវក់វីតែ ម្តង ។ ខណៈពួកគេកំពុង ប្រតាយប្រតប់គ្នានោះ បានបង្កឱ្យភ្ញាក់ផ្អើល យ៉ាងខ្លាំង ដល់អ្នកធ្វើដំណើរ តាមផ្លូវ ក៏នាំគ្នាមកចោមរោមមើល និងជួយឃាត់ តែពួកគេ មិនបានបញ្ឈប់ ការប្រយុទ្ធគ្នា នោះឡើយ ។ រហូតមានការភ្ញាក់ផ្អើល ដល់កម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះមកធ្វើការ ហាមឃាត់ ទើបពួកគេ ទាំង២នាក់ ព្រមឈប់ ។

ដោយមានការ ចុះមកធ្វើអន្តរាគមន៍ ពីកម្លាំងនគរបាល ប៉ុស្តិ៍ផ្សារ ដើមថ្កូវ រួចហើយ ពួកគេទាំង២នាក់ ត្រូវបានបញ្ជូន ទៅធ្វើការដោះស្រាយគ្នា នៅឯប៉ុស្តិ៍នគរបាល បឹងទំពុន ព្រោះជាកន្លែង ដែលកើតហេតុ និងជាកន្លែង ដែលពួកគេ ធ្លាប់បានជួលបន្ទប់ ផ្ទះជួលរស់នៅទីនោះ នាពេលកន្លងមក ។






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]