រុស្ស៊ី ៖ តារាម៉ូឌែលរុស្ស៊ី មានរូបសម្រស់ដ៏ ស្រស់ស្អាត ពីររូប បានថតរូប យ៉ាងស្និតស្នាល ជាច្រើន ជាមួយសត្វខ្លាឃ្មុំ  មួយក្បាល ដែលហាក់ដូច ជា នាងមាន ចំនងស្នេហា ជាមួយសត្វខ្លាឃ្មុំ បែបនោះដែរ ។


តារាម៉ូឌែល រុស្ស៊ីថតរូបជាមួយខ្លាឃ្មុំទឹកកក

ប៉ុន្តែតាមការពិត រូបភាពទាំងនោះ ជា រូបភាពដែល ថតបង្ហាញពីទំនាក់ទំនង និង មិត្តភាព រវាងសត្វនិង មនុស្ស ដើម្បីគាំទ្រ យុទ្ធនាការ មួយដែល ផ្សព្វផ្សាយអំពីការប្រឆាំង ចំពោះ ការបរបាញ់សត្វ ថតដោយលោក Olga Barantseva ។ តារាម៉ូឌែល ទាំងពីររូប រួមមាន កញ្ញា Maria Sidorova និង កញ្ញា Lidia Fetisova  ចំណែក សត្វខ្លាឃ្មុំ មានឈ្មោះ Stephen ទម្ងន់ ៦៥០ គីឡូក្រាម ។ ចំនែកឯទីតាំង ថតរូប ស្ថិតនៅ ព្រៃភ្នំមានធ្លាក់ព្រិលទឹកកក មួយកន្លែង ក្នុងទីក្រុង ម៉ូសស្គូ ប្រទេសរុស្ស៊ី ។

គួរបញ្ជាក់ដែរថា រូបភាព នៃភាពស្និតស្នាល រវាង ខ្លាឃ្មុំ និង តារាម៉ូឌែល ក្នុងអត្ថន័យគាំទ្រ ចំពោះការបញ្ឈប់ ការបរបាញ់ទាំងនោះ កំពុងល្បីជា ខ្លាំង ពេញបណ្តាញសង្គម និងលើអ៊ីនធើណេត៕

ខាងក្រោម ជារូបភាព យ៉ាងស្និតស្នាល របស់តារាម៉ូឌែល ជាមួយសត្វខ្លាឃ្មុំ  ៖





វីដេអូសកម្មភាព ពេលតារាម៉ូឌែលថតជាមួយខ្លាឃ្មុំទឹកកក

ប្រភព Mirror

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]