ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដ៏គួរឱ្យរន្ធត់មួយ បន្ទាប់ពីរថយន្តធុនធំ ដឹកខ្សាច់មួយគ្រឿង បានបើកកិន លើក្មេងស្រីជាសិស្សសាលា២នាក់ បណ្តាលឱ្យខ្ទេចសព មើលលែងយល់ ខណៈពួកនាង កំពុងដើរឆ្លងផ្លូវ បង្កឱ្យភ្ញាក់ផ្អើលកាល ពីវេលាម៉ោង០២ និង១៥ នាទីរសៀលថ្ងៃទី២៤ មេសា ២០១៥ នេះ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ០៥ ជិតមណ្ឌលសុខភាពអូរអំបិល ។

ប្រភពបានឱ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះប៉ែន រក្សា អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៅវិទ្យាល័យអូរអំបិល និងម្នាក់ទៀតឈ្មោះពៅ ចន្ទ្រា អាយុ១៤ឆ្នាំ រៀននៅសាលាជាមួយគ្នា ទាំង២នាក់មានទីលំនៅ ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែកឯអ្នកបើក រថយន្តបង្កបាន ព្យាយាមគេចរត់ តែត្រូវកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ធ្វើការដេញតាមទាន់ និងឃាត់ខ្លួនភ្លាមៗ តែគេនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ ដោយគ្រាន់តែដឹងថា រថយន្តពាក់ស្លាក លេខតាកែវ 3A-1961 ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើក ក្នុងទិសដៅពីកើតទៅលិច ខណៈនោះក៏មាន រថយន្តមួយគ្រឿងទៀត ធ្វើដំណើរស្របទិសគ្នាដែរ លុះមកដល់ ចំណុចកើតហេតុ រថយន្តទាំង២គ្រឿងបានចៀសគ្នា ហើយរថយន្តដឹកខ្សាច់ ក៏ជ្រុលទៅកិនលើក្មេងស្រីទាំង២ នាក់នោះទាំងកំរោល បណ្តាលឱ្យខ្ទេចមើល សពលែងយល់តែម្តង ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]