ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ បានផ្ទុះឡើង បន្ទាប់ពីអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក បានប្រទះឃើញ រូបថតមួយសន្លឹក ដែលត្រូវបានគេបង្ហោះ កាលពី ម្សិលមិញនេះ នៅលើបណ្តាញនោះ ដោយបង្ហាញឲ្យឃើញ តារាចម្រៀង ដ៏ល្បីឈ្មោះ ប្រចាំផលិត កម្មថោន គឺលោក ខេម បានកោរសក់ សល់តែក្បាលត្រងោល ជាមួយនឹង តួសម្តែងប្រុស ម្នាក់ទៀត។

បើយោងតាមទំព័រហ្វេសប៊ុក របស់វិទ្យុ Town FM 102.25 បានឲ្យដឹងថា រូបថតរបស់តារាចម្រៀង ខេម កោរសក់នោះ គឺដើម្បីថតបទចម្រៀង ដែលមានចំណងជើងថា “ទឹកភ្នែកក្មេងពាល”។

ទោះបីជាតារាចម្រៀង ប្រចាំផលិតកម្ម ថោន រូបនេះ បានកោរសក់ ក៏ដោយ ក៏អ្នកគាំទ្រ នៅតែសរសើរ តារាចម្រៀងរូបនេះ ថាសង្ហា ខណៈមនុស្សជាច្រើន កំពុងតែទន្ទឹមរង់ចាំ ខារ៉ាអូខេបទ "ទឹកភ្នែកក្មេងពាល" នេះ៕







ប្រភពរូបថត ៖ Town FM 102.25

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]