កំពត ៖ ក្មេងស្រីអាយុ ៣ឆ្នាំ កំពុងឈរនៅមុខផ្ទះរបស់ខ្លួន នៅខាងផ្លូវ ត្រូវរថយន្តធុនកូរ៉េ ១តោនកន្លះ ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2AA -4072 បុកចំពេញទំហឹង បណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ នាវេលាម៉ោង ៧ និង១០ នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ចំណុចលើ កំណាត់ ផ្លូវគ្រួសក្រហម ដូនសូយ (ផ្លូវជាតិលេខ ៣ ចេញ ទៅផ្លូវជាតិលេខ៤) ស្ថិតក្នុងភូមិ ច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។

តាមសមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកទឹកឈូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ ស្រេង ស្រីនាង អាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុកឪពុក-ម្តាយ ស្នាក់នៅ បណ្តោះ អាសន្ន ចាំចំការឲ្យគេ ក្នុងភូមិ-ឃុំ កន្លែងកើត ហេតុខាងលើ ឪពុក-ម្តាយ កុមារីរងគ្រោះ មានស្រុក នៅខេត្តកំពង់ចាម ។

នគរបាលដដែលបន្តទៀតថា ក្រោយហេតុការណ៍អ្នកបើករថយន្ត បានចុះរត់គេចខ្លួនបាត់ បន្សល់ទុក តែរថយន្ត នៅ នឹងកន្លែង កើតហេតុ ។ ដោយឡែក សពកុមារីរងគ្រោះ ត្រូវបានឪពុក- ម្តាយ យកតម្កល់នៅផ្ទះ ស្នាក់នៅ បណ្តោះ អាសន្ន នេះរៀបចំ តាមប្រពៃណី ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច នគរបាល ក្រោយពីបានធ្វើកោសល្យវិច្ច័យ នៅកន្លែង កើតហេតុ រួចក៏បាននាំ យករថយន្ត បង្កខាងលើ ទៅរក្សាទុកនៅ ឯអធិការដ្ឋាន នគរបាលស្រុកទឹកឈូ ដើម្បីចាត់ការទៅ តាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]