កំពង់ចាម ៖ ករណីចោរឆក់ម្នាក់ ដែល បានធ្វើសកម្មភាពកាលពីល្ងាចថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវ ភ្លោះសួនច្បារ ការ៉ាស់សាំងតេលា ភូមិ៣ សង្កាត់-ក្រុងកំពង់ ចាម ដែលត្រូវបាន សមត្ថកិច្ច ដេញបង្ក្រាប ក្នុងរយៈពេល១៥នាទី ហើយត្រូវបាន តុលាការ ចេញដីកា ឃុំខ្លួននោះ ឥឡូវមាន លេចឮព័ត៌ មានថា ក្រឡាបញ្ជីម្នាក់នៅ សាលាដំបូងខេត្ដ កំពង់ចាម រួមជាមួយ សាច់ញាតិ របស់ជនជាប់ ចោទបាននឹង កំពុងរត់ការដោះ លែងឱ្យចេញ ពីពន្ធនាគារ ។

យោងតាមប្រភពព័ត៌មានដែលលួចទម្លាយ ចេញពីមន្ដ្រីសាលាដំបូងខេត្ដកំពង់ចាម បាន លួចបង្ហើប ឱ្យដឹង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៥ថា ដើម្បីឈានទៅដល់ការសម្រេច ដោះលែង ឱ្យមាន សេរីភាពចេញ ពីពន្ធនាគារ នោះ សាច់ញាតិ ជនជាប់ចោទ និងក្រឡាបញ្ជី បានសហការ ជាមួយ ស្ដ្រីរងគ្រោះ តាមរយៈ ការទិញទូរស័ព្ទថ្មីជូន ការជួសជុល ម៉ូតូឡើង វិញ និងការសរសេរ ពាក្យបណ្ដឹង សុំដកពាក្យ បណ្ដឹង ។

ប្រភពព័ត៌មានពីមន្ដ្រីរូបនេះបានលួច បង្ហើបទៀតថា បើទោះបីភាគីជនរងគ្រោះ បានសរសេរទៅ កាន់ប្រធាន សាលា ដំបូងខេត្ដ កំពង់ចាម សុំដកពាក្យបណ្ដឹងក៏ដោយនោះ ប៉ុន្ដែត្រូវនៅ ជាប់បណ្ដឹងអាជ្ញា ហើយបើក្រឡា បញ្ជីរួមជា មួយសាច់ញាតិ របស់ចោរ ឆក់នាំ គ្នារត់ការដោះ លែងចេញពី ពន្ធនាគារយ៉ាង ដូច្នេះតើសមត្ថកិច្ចនិងត្រូវ ប្រឈមមុខការងារ តាមបង្ក្រាប ដដែល បើសិនជន នេះបន្ដធ្វើសកម្ម ភាពទៀតនោះ ។

សូមបញ្ជាក់ថា ចោរឆក់រូបនេះបានធ្វើ ដំណើរតាំងពីខេត្ដរតនគិរី មកក្រុងកំពង់ចាម ហើយឆក់កាបូប ពីស្ដ្រីម្នាក់ កាលពីវេលា ម៉ោង៦ល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នៅសួនច្បារកា រាស់តេលា សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ប៉ុន្ដែភ្លាមៗ នោះកម្លាំងនគរ បាលល្បាត បានចេញស្ទាក់ និងចាប់ខ្លួនភ្លាមៗ ក្នុងរយៈ ពេល១៥នាទីក្រោយមក ។

ជនសង្ស័យរូបនេះ ឈ្មោះផាត់ ដាវីត អាយុ២០ ឆ្នាំ រស់នៅភូមិឡាបានសៀក សង្កាត់ឡាបាន សៀក ក្រុងបានលុង ខេត្ដរតនគិរី រីឯស្ដ្រីរង គ្រោះឈ្មោះអេង រតនា អាយុ៣១ឆ្នាំ រស់នៅ ភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

យោងតាមមាត្រា៣៥៧ ស្ដីពីស្ថានទម្ងន់ ទោស ដោយសារការប្រព្រឹត្ដអំពើហិង្សាលួច ត្រូវផ្ដន្ទាទោសពី៣ ឆ្នាំទៅ១០ឆ្នាំ ៕





ស្រ្តីរងគ្រោះដែល សាច់ញាតិជនជាប់ចោទ ទិញទូរស័ព្ទឲ្យថ្មី


ពាក្យបណ្តឹងរបស់ស្រីរងគ្រោះដែលដាក់ទៅប្រធានសាលាដំបូងខេត្តកំពង់ចាម


ប្រវត្តិរឿង៖ ស្កាត់ពីខេត្តរតនគិរី មកឆក់កាបូប នៅក្រុងកំពង់ចាម ត្រូវជាប់ខ្នោះ របស់នគរបាល ក្រោយធ្វើ សកម្មភាព បាន១៥នាទី

កំពង់ចាមៈ ជនសង្ស័យម្នាក់ បានស្កាត់តាំងពីក្រុងបានលុង ខេត្តរតនគិរី មកធ្វើសកម្មភាពឆក់ កាបូបនៅលើ ទឹកដី ក្រុងកំពង់ចាម ប៉ុន្តែត្រូវបានកម្លាំងនគរបាល ដេញបង្ក្រាប និងចាប់វាយខ្នោះ ក្នុងរយៈពេល ១៥ នាទី បន្ទាប់ពីធ្វើសកម្មភាព។

ករណីឆក់កាបូបបានសម្រេចប៉ុន្តែរត់មិនរួចពីកណ្តាប់ដៃរបស់កម្លាំងនគរបាលខាងលើនេះ បានបង្កឲ្យ មានការភ្ញាក់ ផ្អើលកាល ពីវេលាម៉ោង ៦ល្លាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្លូវភ្លោះ សួនច្បារការ៉ាស់ សាំងតេឡា ក្នុងភូមិ៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

យោងតាមរបាយការណ៍របស់លោក ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ ផាត់ ដាវីត អាយុ២០ឆ្នាំ មានស្រុកកំណើតនិងទីលំនៅ បច្ចុប្បន្នស្ថិត នៅភូមិឡា បានសៀក សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ហើយជននេះ បានធ្វើសកម្មភាព ឆក់កាបូប ពីស្ត្រីម្នាក់ ឈ្មោះ អេង រតនា អាយុ៣១ឆ្នាំ រស់នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

លោក ហេង វុទ្ធី បានបញ្ជាក់ទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះ កំពុងបើកម៉ូតូតែម្នាក់ឯង ដោយកាន់កាបូប ស្រាប់តែ ជនសង្ស័យបានជិះម៉ូតូមកអែប ហើយឆក់យក កាបូបនោះបាន សម្រេច រួចបើកម៉ូតូ គេចខ្លួនយ៉ាងលឿន ។

ក្រោយពេលធ្វើសកម្មភាពភ្លាមៗ ដោយមានការស្រែកឆោរឡោពីស្ត្រីរងគ្រោះ កម្លាំងនគរបាល ដែលកំពុងល្បាត និងប្រចាំការ នៅគោល ដៅក្បែរនោះ បានដេញតាម ហើយប្រកាសតាម វិទ្យុទាក់ទង ឲ្យកម្លាំងផ្សេងទៀត ចេញអន្តរាគម និងពួនស្ទាក់ មុខសញ្ញារហូត ចាប់បាន ក្នុងរយៈ ពេល១៥ នៅចំណុចកោះរការ ពោលមានចម្ងាយ ៥គីឡូម៉ែត្រពី កន្លែងកើតហេតុ។

លោក ហេង វុទ្ធីបានបន្តទៀតថា  ក្រោយការចាប់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូត កាបូបយួរដៃ របស់ស្ត្រីរងគ្រោះ ដែលមាន ទូរស័ព្ទ IPhone 6 plus មួយគ្រឿងនិងលុយ ១ម៉ឺន ៧ពាន់រៀល ព្រមទាំងដកហូត ម៉ូតូរបស់ជនល្មើស ដែលជិះធ្វើ សកម្មភាពមួយ គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ផ្តន្ទាទោស តាមផ្លូវច្បាប់ ដោយឡែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ សមត្ថកិច្ចបាន ប្រគល់ភ្លាមៗផងដែរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍បែន រ័ត្ន បានបញ្ជាក់ថា នេះជាករណីឆក់ទី២ ហើយក្នុងរយៈ ពេលមួយ ត្រីមាស ប៉ុន្តែត្រូវបានសមត្ថកិច្ចរបស់លោក បង្ក្រាបបានទាំង ពីរករណី និងចាប់ខ្លួនជន ល្មើសបាន៣នាក់។

លោកឧត្តមសេនីយ៍ស្នងការបានដាក់ផែនការ  ពង្រាយកម្លាំងចុះល្បាត និងប្រចាំការតាម គោលដៅ ងាយស្រួល ចេញអន្តរាគម បង្រ្កាបបទល្មើសបានជាក់ស្តែង ជូនប្រជាពលរដ្ឋ ដូចជាករណីទាំង ពីរខាងលើនេះ។

គួរកត់សម្គាល់ថា ករណីឆក់តែងតែកើតមានឡើងជាញឹកញាប់នៅតាមបណ្តារាជធានីខេត្តមួយ ចំនួន  ប៉ុន្តែការបង្ក្រាប របស់សមត្ថកិច្ច នៅមានកម្រិត ពោលមិនបានចាប់ខ្លួនជនល្មើស រាល់សកម្មភាព ដែលកើតឡើង ទាំងនោះឡើយ ដូច្នេះ ការប្រើប្រាស់ ជំនាញនិង យុទ្ធសាស្រ្ត លើយបទល្មើស មួយនេះគួរតែ ត្រូវបានពង្រឹងបន្ថែម ក្នុងគោលបំណង រក្សាសុវត្ថិភាព និងសន្តិសុខជូន ប្រជាពលរដ្ឋ ដែលធ្វើ ដំណើរ តាមដងផ្លូវ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]