ព្រះសីហនុ : កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៤និង ៣០នាទី រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ នេះ បានធ្វើការស្រាវ ជ្រាវ រហូតឈាន ទៅដល់ ការឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ប្ដី ប្រពន្ធ ដែលជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាព ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ដោយក្នុង ប្រតិបត្តិការនេះ កម្លាំងនគរបាល បានដកហូត ថ្នាំញៀនចំនួន ៩កញ្ចប់ តូចផងដែរ។

មន្រ្តីនគរបាលស្រុកព្រៃនប់ បានអោយដឹងថា ប្រតិបត្តិការចុះទៅបង្ក្រាបគ្រឿងញៀនខាងលើនេះ បាន ធ្វើឡើង ស្ថិត នៅភូមិពូធឿង ឃុំបិតត្រាំង ។ តាមមន្រ្តីនគរបាល ស្រុកព្រៃនប់ បានបន្តទៀតថា ជនសង្ស័យជា ប្តីប្រពន្ធ២ នាក់ខាងលើនេះ រួមមាន ទី១.ឈ្មោះ ផាន់ វិសុទ្ឋ  អាយុ៤៣ ឆ្នាំ មុខរបរចាំចម្ការ (ប្តី) និងទី២.ឈ្មោះ ស៊ឹម សាវីន ភេទស្រី  អាយុ៤២ ឆ្នាំ មុខរបរចាំចម្ការ (ត្រូវជាប្រពន្ឋ) ដែលជនសង្សយ័ ទាំង២ មានទីលំនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។

មន្ត្រីនគរបាលដែល បានអោយដឹងថា ក្រៅពី ដកហូតបានថ្នាំញៀន៩កញ្ចប់តូច កម្លាំងនគរបាលបានដកហូត កញ្ចា ០១ដើម, បំពង់ជក់កញ្ឆា១, ជ្រុញ១, កូនពូថៅដៃ១ និងកន្ត្រៃ១ ងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ប្តី ប្រពន្ធ ត្រូវបានយកទៅសួរនាំ និងធ្វើការឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការ ដ្ឋាននគរបាល ស្រុកព្រៃនប់ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]